Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញទទួល ឯកឧត្តម Gerardo Peñalver Portal អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋគុយបា Cuba ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញទទួល ឯកឧត្តម Gerardo Peñalver Portal អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋគុយបា Cuba ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្ដមនៅកម្ពុជា ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តម Gerardo Peñalver Portal បានសម្តែងការភ្ញាក់ផ្អើល ជាលើកទីមួយដែលបានមកដល់តំបន់នេះ ហើយក៏មិននឹកស្មានថាទីក្រុងភ្នំពេញ គឺជាទីក្រុងរីកចម្រើនដ៏ធំ ហើយទំនើបដែល បង្ហាញពីការដឹកនាំដ៏ល្អរបស់សម្តេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន ជាពិសេស ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋគុយបា បានធ្វើការសរសើរអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការកំចាត់មេរោគកូវីដ-១៩ ហើយក៏បានធ្វើការជំរុញឲ្យសេដ្ឋកិច្ចប្រទេជាតិមានការវិវឌ្ឍងើប ឡើងវិញ ។ ឯកឧត្តម Gerardo Peñalver Portal មានប្រសាសន៍ថា ប្រទេសគុយបា មកដល់ពេលនេះ នៅមានការរងសម្ពាធ និងការបែងចែក ការរើសអើងពីប្រទេសមួយចំនួន ហើយពិសេសការជំរុញដំណឹងក្លែងក្លាយ បានធ្វើឲ្យយើងមានការលំបាក។

ដូច្នេះហើយ ឯកឧត្តម សង្ឃឹមថានឹងមានកិច្ចសហការល្អៗជាមួយនឹងក្រសួងព័ត៌មានកម្ពុជា ដើម្បីជំរុញឲ្យប្រជាជននៃប្រទេសទាំងពីរ គុយបា កម្ពុជា អាចយល់ពីគ្នាយ៉ាងច្រើនជាងនេះ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រាបជូនថា ប្រជាជនកម្ពុជាមិនភ្លេចនោះទេ ពីព្រោះនៅក្រោយឆ្នាំ១៩៧៩ គឺប្រទេសគុយបា គឺជាប្រទេសស្ថិតក្នុងប្រទេស ដំបូងៗគេ ដែលបានបញ្ជូនគ្រូពេទ្យ វេជ្ជបណ្ឌិត គុយបា មកដល់ប្រទេសកម្ពុជាដើម្បីព្យាបាលអ្នកជំងឺ ហើយនេះជាកាយវិការមួយដែលកម្ពុជាមិនអាចបំភ្លេចបាន។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រាបជូនដែរថា សម្រាប់ប្រទេសកម្ពុជាយើងខ្ញុំក៏ធ្លាប់ស្គាល់ និងធ្លាប់ ភ្លក្សរសជាតិនៃការគេហ៊ុមព័ទ្ធសេដ្ឋកិច្ចដែលជាការលំបាក ។ ដូចនេះហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែធ្វើការប្រឆាំងល្បែងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះ ព្រោះមិនដែលមានការចំណេញអ្វីនោះទេ គឺធ្វើអោយមាន ការវេទនាដល់ប្រជាជន ភាគច្រើន។ ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ សង្ឃឹមថានៅក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តី គុយបា មកកម្ពុជា ដែលជាឱកាសអោយ ក្រសួងព័ត៌មាន ជួបជាមួយទីភ្នាក់ងារសារព័ត៌មាន អាមេរិកឡាទិន Prensa Latina គុយបា ដែលយើងមានកិច្ចសហប្រតិបត្តិការគ្នា តាំងពីឆ្នាំ១៩៨០ ដើម្បីធ្វើយ៉ាងណាជម្រុញការផ្លាស់ប្តូរ ព័ត៌មានគ្នាទៅវិញទៅមក អោយកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៏សម្រាប់ប្រជាជន នៃប្រទេសទាំង ២ កម្ពុជា គុយបា ៕

Footer ads TVK