Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រតិភូភូអង្គទូតជិត ២០ប្រទេស ចូលរួមសិក្ខាសាលាស្វែងយល់ពីសក្ដានុពលកម្ពុជា

ប្រតិភូភូអង្គទូតជិត ២០ប្រទេស ចូលរួមសិក្ខាសាលាស្វែងយល់ពីសក្ដានុពលកម្ពុជា

ក្នុងដំណើរបំពេញទស្សនកិច្ចសិក្សាលើកទី២ មកកាន់ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ពីថ្ងៃទី១-៤ ខែកញ្ញា ប្រតិភូភូអង្គទូតជិត២០ប្រទេស ចូលរួមសិក្ខាសាលាស្វែងយល់ពីសក្ដានុពលកម្ពុជា ដែលរៀបក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ Sokha Siem Reap Resort & Convention Center ។

ឯកឧត្តម ប្រាក់ ដាវីដ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើង ដើម្បីផ្សព្វផ្សាយអំពីទីផ្សារការទូតសេដ្ឋកិច្ចដែលក្រសួងការបរទេសបានដាក់ចេញកាលពីដើមឆ្នាំ២០២១ ដែលយើងហៅថាយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១ ។
ឯកឧត្តម អនុរដ្ឋលេខាធិការ បន្ថែមថា នៅក្នុងឱកាសនេះយើងក៏ចង់ផ្សព្វផ្សាយអំពីកិច្ចការងារមួយចំនួនដែលយើងសម្រេចបាន ។ ក្នុងរយៈពេលជាង១ឆ្នាំនេះ បើទោះបីជាមានបញ្ហាកូវីដ-១៩ ក៏ដោយ ក៏យើងបានសម្រេចការងារជាច្រើន ដូច្នេះយើងចង់បង្ហាញអំពីភាពជោគជ័យរបស់កម្ពុជាទៅកាន់អង្គទូតដែលបានចូលរួម ។

សូមជម្រាបថា នៅក្នុងសិក្ខាសាលានេះមានការចូលរួមពីសំណាក់វាគ្មិនមកពីក្រសួងស្ថាប័ននានា ដើម្បីបកស្រាយ និងចែករំលែកអំពីសក្ដានុពលក្នុងការធ្វើពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ មិនតែប៉ុណ្ណោះក៏បានបង្ហាញពីសក្ដានុពលខាងផ្នែកវិស័យទេសចរណ៍ដ៏ទាក់ទាញផងដែរ ។

បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញពីសំណាក់វាគ្មិនសំខាន់ៗ ក៏មានការសាកសួរជាសំណួរក៏ដូចជាការចាប់អារម្មណ៍ជាច្រើនពីបណ្ដាអង្គទូតនានា ដែលបានចូលរួមក្នុងសិក្ខាសាលានេះ។ នៅក្នុងនោះក៏មានការចាប់អារម្មណ៍អំពីជំនួបធុរកិច្ចរវាងប្រទេសនានា ហើយបណ្ដាអង្គទូតនានាចង់បង្កើតឱកាសដើម្បីធ្វើជំនួបនៅក្នុងប្រទេសកម្ពុជារបស់យើង ៕

Footer ads TVK