Fix Banner Stand
Fix Banner Stand
Footer ads TVK

ក្រសួងវប្បធម៌សហការជាមួយអង្គការ Antiquities Coalition នឹងរៀបចំសន្និសីទអន្តរជាតិស្តីពីការការពារសម្បត្តិវប្បធម៌ចាប់ពីថ្ងៃទី ៥ដល់ ៨ ខែកញ្ញាឆ្នាំ ២០២២ នៅខេត្តសៀមរាប

ក្រសួងវប្បធម៌ សហការជាមួយអង្គការ Antiquities Coalition នឹងរៀបចំសន្និសីទអន្តរជាតិស្តីពីការការពារសម្បត្តិវប្បធម៌៖ «ការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់-ទស្សនៈវិស័យអាស៊ាន» ចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២២នៅ ខេត្តសៀមរាបដើម្បីផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហការ និងការយោគយល់គ្នាកាន់តែប្រសើរថែមទៀតរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូអន្តរជាតិសំខាន់ៗ មកពីអាស៊ី អឺរ៉ុប និងសហរដ្ឋអាម៉េរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សន្និ សីទនេះផ្តោតសំខាន់លើការការពារ និងការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ដែលកំពុងគំរាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍ ដល់សហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាបញ្ហាសំខាន់ចំពោះប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប នឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលនានា រួមជាមួយអ្នកជំនាញជាន់ខ្ពស់មកពីជុំវិញពិភពលោក ដែលជាអ្នកដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរនានា ទីផ្សារសិល្បៈ និងសង្គមស៊ីវិល។ ក្រុមអ្នកជំនាញចម្រុះនេះ នឹងរួមគ្នារៀបចំបង្កើតនូវវិធានការជាក់លាក់មួយ ដើម្បីការពារកេរមរតកក្នុងតំបន់សម្រាប់មនុស្សជំនាន់ក្រោយ និងស្វែងរកមកវិញនូវរតនសម្បត្តិជាតិសម្រាប់អាស៊ាន។

Footer ads TVK