Fix Banner Stand
Fix Banner Stand
Footer ads TVK

សិស្សានុសិស្សនៅទូទាំងក្រុងសៀងហៃបានត្រឡប់មកចូលសាលារៀនវិញក្រោយពីខកខានដោយសារវីរុសរាតត្បាត COVID-19 រយៈពេលជាង6ខែ

សិស្សសាលាបឋមសិក្សានិងមធ្យមសិក្សាចំនួន1លាន65ម៉ឺននាក់នៅទូទាំងទីក្រុងសៀងហៃ និងកុមារថ្នាក់មត្តេយ្យជាង55ម៉ឺននាក់បានត្រលប់ចូលមកកាន់សាលារៀនរបស់ពួកគេវិញចាប់តាំងថ្ងៃព្រហស្បតិ៍ម្សិលមិញដើម្បីចាប់ផ្តើមសិក្សាបន្តឆមាសរដូវស្លឹកឈើជ្រុះ។ដោយសារស្ថានភាពនៃជំងឺរាត ត្បាត COVID-19 ពួកគេភាគច្រើនត្រូវបង្ខំចិត្តផ្អាកនិងអវត្តមានក្នុងថ្នាក់រៀនប្រហែលជា៦ ខែ។ ចំណែក
នៅម៉ោង៧ព្រឹកមិញនេះនៅក្លោងទ្វាចូលសាលាបឋមសិក្សា Luwan Experimental ដែលជាប់នឹងសកលវិទ្យាល័យ Shanghai Normal សិស្សានុសិស្សនិងមាតាបិតាជាច្រើននាក់បានមកកាន់បរិវេណសាលាយ៉ាងទាន់ពេលវេលា ដើម្បីស្វាគមន៍ជីវិតសិក្សាថ្មីដែលបាត់បង់រយៈពេលយូរមកហើយ។ នៅទីតាំងជាក់ស្តែងនៃខ្លោងទ្វារសាលារៀនតារាងពេលវេលាសម្រាប់ថ្នាក់នីមួយៗទាំងពេលចូលនិងពេលចេញពីសាលារៀនត្រូវបានបង្ហោះភ្ជាប់ជាប្រចាំសម្រាប់ក្រុមអាណាព្យាបាល។ សាលាបានប្រមូលសម្ភារៈបង្ការជំងឺរាតត្បាតយ៉ាងខ្ជាប់ខ្ជួនទើបផ្តល់ដំណើរការចូលរៀនរបស់សិស្សានុសិស្សដែលបានប្រព្រឹត្តទៅដោយយ៉ាងរលូន ហើយសាលាក៏បានរៀបចំជាអំណោយតូចៗយ៉ាងយកចិត្តទុកដាក់សម្រាប់លើកទឹកចិត្តសិស្សឲ្យកាន់ថា្នក់រៀនវិញផងដែរ។ ចំពោះកុមារដែលស្នាក់នៅផ្ទះបណ្ដោះអាសន្នដោយសារជំងឺរាតត្បាតមិនទាន់ធូរស្រាលតាមតំបន់ដែលពួកគេរស់នៅសាលាក៏បានរៀបចំការផ្សាយផ្ទាល់ចំនួន២ដងផងដែរ។ដើម្បីធានាសុវត្ថិភាពក្នុងការត្រឡប់ទៅសាលារៀនវិញដែលមានប៉ូលីស និងកងសន្តិសុខជាង 47 ម៉ឺននាក់នៅក្នុងទីក្រុងសៀងហៃកំពុងចូលរួមយ៉ាងសកម្មផងដែរ។ច្រកចូលសាលាបឋមសិក្សាសៀងហៃនៅលើផ្លូវ Shangzhong ពោរពេញដោយការធ្វើចរាចរណ៍យ៉ាងមមាញឺក ក្រោមការបញ្ជារបស់នគរបាលចរាចរណ៍ដែលមានទាំងរថយន្តសមត្ថកិច្ចនិងរថយន្តសាលារៀនត្រូវបានបែងចែកជាពីរសងខាងហើយទុកចន្លោះកណ្តាលផ្លូវសម្រាប់ការ ចតបណ្តោះអាសន្ន។ បន្ទាប់មកនៅពេលព្រឹក និង ពេលល្ងាចនគរបាលចរាចរណ៍នៅតាមខណ្ឌនីមួយៗ នឹងផ្តោតសំខាន់លើការងារបោះបង្គោលបង្វែរតាមផ្លូវបំបែកសំខាន់ៗជុំវិញសាលារៀន និងធ្វើការត្រួតពិនិត្យបាញ់សម្លាប់មេរោគនៅលើរថយន្តក្រុងបន្ថែមទៀត៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK