Fix Banner Stand
Fix Banner Stand
Footer ads TVK

កម្មវិធីផ្តល់សៀវភៅដោយឥតគិតថ្លៃ ដែលជាស្នាដៃនិពន្ធរបស់ឯកឧត្តម ឆាយ សុផល មានចំណងជើងថា កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃទី៣ នៃកម្មវិធីផ្តល់សៀវភៅដោយឥតគិតថ្លៃ ដែលជាស្នាដៃនិពន្ធរបស់ឯកឧត្តម ឆាយ សុផល មានចំណងជើងថា កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត បានប្រារព្ធធ្វើឡើងនៅខាងមុខបណ្ណាល័យ ហ៊ុន សែន នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

រយៈពេល៣ថ្ងៃនេះ យើងសង្កេតឃើញថា ចំនួនអ្នកដែលមកទទួលយកសៀវភៅដោយឥតគិតថ្លៃនេះមានចំនួនច្រើន ដោយភាគច្រើនជាសិស្ស និស្សិត មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលនិយមអានសៀវភៅបែបនយោបាយ បូករួមប្រវត្តិសាស្ត្រ។

នៅក្នុងសៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” គឺមានចំណុចខ្លះដូចគ្នានៅក្នុងសៀវភៅ បងប្អូនប្រុសទាំង៣ ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន ដែរ ប៉ុន្តែឯកឧត្តម ឆាយ សុផល ដែលជាអ្នកចងក្រងសៀវភៅ បានធ្វើបច្ចុប្បន្នភាព ដោយបន្ថែមព័ត៌មានដែលឯកឧត្តម ឆាយ សុផល ទទួលបានពីសម្តេចតេជោ ហ៊ុន សែន និងពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមទាំងសកម្មភាព និងព្រឹត្តិការណ៍ថ្មីៗ ទាក់ទិននឹងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕

Footer ads TVK