Fix Banner Stand
Fix Banner Stand
Footer ads TVK

Man United ឈ្នះ៣ប្រកួតជាប់ៗ ខណ: Arsenal បន្តឈរកំពូលតារាង EPL គិតត្រឹមសប្តាហ៍ទី៥

Man United ឈ្នះ៣ប្រកួតជាប់ៗ ខណ: Arsenal បន្តឈរកំពូលតារាង EPL គិតត្រឹមសប្តាហ៍ទី៥
ក្លិបបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Erik ten Hag បន្តធ្វើបានល្អដោយឈ្នះ ៣ ប្រកួតជាប់ៗគ្នា ព្រមទាំងបិទមិនឲ្យគូប្រកួតស៊ុតបញ្ចូលទី២ ប្រកួតជាប់គ្នាផងដែរ បន្ទាប់ពីដាក់ខ្សែការពារ Varane និង Martinez នៅតំបន់កណ្តាល ខណ: Harry Maguire នៅកៅអីបម្រុង ។
លទ្ធផល ៣ ប្រកួតចុងក្រោយរបស់ Man United គឺ Man United បានយកឈ្នះ 2-1 លើ Liverpool ហលយបានបន្ដឈ្នះ ១ទល់០ លើ Southampton និងយប់មិញបានយកឈ្នះ Leicester City ១ទល់០ ទៀត ។
ខណ: កាំភ្លើងធំ Arsenal របស់លោក Mikel Arteta ក៏មិនធម្មតានៅឆ្នាំនេះ ពោលគឺឆ្លងកាត់៥ប្រកួត ឈ្នះទាំង៥ប្រកួត មាន ១៥ពិន្ទុពេញ ឈរកំពូលតារាង English Premier League ២០២២-២៣ បណ្តោះអាសន្នគិតត្រឹមសប្តាហ៍ទី៥។
គួរដឹងថានៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា សប្តាហ៍ទី៦ ក្លិបបាល់ទាត់ Man United និងត្រូវជួប Arsenal វេលាម៉ោង ១០:៣០នាទីយប់ នៅកីឡដ្ឋាន Old Trafford ៕

Footer ads TVK