Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត និងមន្ទីរជុំវិញខេត្ត ក្នុងខេត្តស្ទឹងត្រែង

នៅរសៀល ថៃ្ងព្រហស្បតិ៍ ៦កើត ខែ ភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ស្ទឹងត្រែង ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២

នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ ក្នុងរចនាសម្ព័ន្ធសាលាខេត្ត អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិ យាល័យចំណុះ មន្ទីរជុំវិញខេត្ត និងនាយក នាយករង វិទ្យាល័យ អនុវិទ្យា ល័យ សាលាបឋមសិក្សា ក្នុងខេត្តស្ទឹងត្រែងសរុបចំនួន ៧៨រូប ស្រី ២៦រូប។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលក្រុង ស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយក នាយករង វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងមន្ត្រីរាជការជាច្រើនរូបទៀត៕

 

Footer ads TVK