Fix Banner Stand
Fix Banner Stand
Footer ads TVK

៦ខែឆ្នាំ២០២២ ទេសចរបរទេសមកទស្សនាកម្ពុជាចំនួន៥០ម៉ឺននាក់​ កើនឡើងជិត៤០០ភាគរយ

ភ្នំពេញ៖ រយៈពេលឆមាសទី១ គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសសចរអន្តរជាតិចំនួន៥០ម៉ឺននាក់ គឺកើនឡើងចំនួន៣៩៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ភ្ញៀវបរទេសភាគច្រើន មកដូចជា​ប្រទេសវៀតណាម, ថៃ, ចិន, សហរដ្ឋអាម៉េរិក, ឥណ្ឌូណេស៊ី, បារាំង, កូរ៉េខាងត្បូង, ម៉ាឡេស៊ី, អង់គ្លេស, អូស្រ្តាលី, សិង្ហបុរី, និងឥណ្ឌា។

ភ្ញៀវទេសចរបរទេសចំនួន៥០ម៉ឺននាក់ដែលមកលេងកម្ពុជា ក្នុងនោះមានភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាសចំនួន២៤ម៉ឺននាក់ កើនឡើង៤២០​ភាគរយ តាមផ្លូវគោកមានចំនួន២៦ម៉ឺននាក់ កើតឡើង៣៦៤ភាគរយ និងផ្លូវទឹក៥ពាន់នាក់ កើនឡើង២៣០ភាគរយ។ នេះបើតាមរបាយការណ៍ដដែល។

ចំណែកចំនួនទេសចរផ្ទៃក្នុង សម្រាប់៦ខែឆ្នាំនេះ គឺមានដល់ទៅ៦,​៣លាននាក់ កើនឡើង២១៩ភាគរយ​ ក្នុងនោះមានភ្ញៀវទេសចរ​បរទេសផ្ទៃក្នុងចំនួន៦៨ម៉ឺននាក់ កើនឡើង៣៨០ភាគរយ បើធៀបនឹងឆ្នាំ២០២១។

ក្រសួងទេសចរណ៍រំពឹងទុកថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណពី៨០ម៉ឺននាក់ ទៅ១លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ១០ ទៅ១១លាននាក់។

Footer ads TVK