Fix Banner Stand
Fix Banner Stand
Footer ads TVK

ក្រុមអ្នកតវ៉ាហ្វីលីពីនជាង២០នាក់បានដើរជាក្បួននៅមុខស្ថានទូតជប៉ុនដើម្បីទាមទារឲ្យបញ្ឈប់សកម្មភាពបង្ខាំងនិងសម្លាប់សត្វផ្សោតគ្រប់ប្រភេទ

ក្រុមមអ្នកតស៊ូមតិដើម្បីជីវិតសត្វកម្រនៅតំបន់សមុទ្រហ្វីលីពីនជាងដប់នាក់បានដើរដង្ហែជាក្បួនទៅកាន់ស្ថានទូតជប៉ុននៅទីក្រុងម៉ានីលនៅថ្ងៃព្រ.ហនេះដើម្បីតវ៉ាចំពោះការបន្តឲ្យមានសកម្មភាពឡើងវិញនៃវិស័យជលផលប្រចាំឆ្នាំ ដែលពួកគេមើលឃើញថាមានការចាប់ និងសម្លាប់សត្វផ្សោតរាប់រយក្បាលនៅក្នុងប្រទេសជប៉ុន។ ក្រុមបាតុករបានទាមទារឱ្យរដ្ឋាភិបាលជប៉ុនចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការសម្លាប់ថនិកសត្វសមុទ្រ ដូចជាត្រីផ្សោតជាដើម និងសូមឲ្យបញ្ចប់ការអនុវត្តរាប់ទសវត្សរ៍នៃការនេសាទសត្វផ្សោតដ៏កម្រប្រភេទ Taiji រយៈពេល៦ខែមកនេះដែលបានប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី1ខែកញ្ញាដល់ថ្ងៃទី1ខែមីនា។ អ្នកស្រី Anna Cabrera នាយកប្រតិបត្តិនៃអង្គការនេះបាននិយាយថាយើងកំពុងអំពាវនាវដល់រដ្ឋាភិបាលជប៉ុនឱ្យបញ្ឈប់ការអនុវត្តដ៏ឃោរឃៅនេះ ហើយក្នុងពេលជាមួយគ្នានេះដែរ យើងក៏កំពុងលើកទឹកចិត្តដល់សាធារណជនកុំឱ្យទស្សនាការសំដែងរបស់សត្វផ្សោតនានា ឬជួយឧបត្ថម្ភដល់ឧទ្យានសមុទ្រដែលរក្សាថនិកសត្វសមុទ្រនៅក្នុងរូបភាពជាប្រយោជន៍បុគ្គល។ នេះបើតាមការលើកឡើងរបស់សមាគមសុខុមាលភាពសត្វនៅហ្វីលីពីនអំឡុងពេលមានការតវ៉ា។ យោងតាមក្រុមនេះបានឲ្យដឹងទៀតថាតាមការប៉ាន់ប្រមាណចំពោះការប្រមាញ់ឆ្នាំ២០២២-២០២៣ មានផ្សោត១.៨៤៩ក្បាល។ ខណៈដែលសត្វផ្សោតភាគច្រើនត្រូវបានគេសម្លាប់សម្រាប់យកសាច់របស់វា និងនៅសេសសល់នឹងត្រូវលក់ទៅឱ្យឧស្សាហកម្មសិល្បៈកែច្នៃប្រភេទសត្វនានា។ ក្រុមនេះក៏បាននិយាយបញ្ជាក់ជាសាធារណៈថា រដ្ឋាភិបាលកូរ៉េខាងត្បូងនាពេលថ្មីៗនេះបានប្រកាសថាពួកគេមានបំណងដោះលែងសត្វផ្សោតច្រមុះស្រួចឥណ្ឌូប៉ាស៊ីហ្វិក ដែលធ្លាប់មានការ ឃុំខ្លួនទុកជាការបម្រើសេវាកំសាន្តនានាអស់រយៈពេល 17 ឆ្នាំមកហើយឲ្យមានសេរីភាពផងដែរ៕

Footer ads TVK