Fix Banner Stand
Fix Banner Stand
Footer ads TVK

លោកឃឹម ហ្វីណង់÷ចំនួនអ្នកចាកចេញពីចំការរបស់លោកខឹមវាសនាកាន់តែច្រើនឡើង

(ខេត្តសៀមរាប)÷លោក ឃឹម ហ្វីណង់លោក អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា ការចាកចេញរបស់ប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងចម្ការជាមួយលោក ខឹម វាសនា នាភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកនេះគឺឃើញថា មានច្រើនជាងថ្ងៃមុនៗ បន្ទាប់ពីក្រុមការងារតំណាងឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន ០៦នាក់ បានធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស និងធានាអះអាងថា នឹងឱ្យប្រជាពលរដ្ឋស្នាក់នៅចម្ការនេះ ចាកចេញទៅផ្ទះវិញឱ្យអស់ត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះរួចមក ប៉ុន្តែអាជ្ញាធរមិនទាន់ប្រាដកថា ចំនួនប្រជាពលរដ្ឋ ដែលកំពុងបន្តស្នាក់នៅក្នុងចម្ការនេះ មានប៉ុន្មានទៀតនោះទេ។

អ្នកដែលបានចេញមកព្រឹកនេះ ភាគច្រើនឃើញមនុស្សចាស់ៗ និងក្មេងតូចៗ ហើយមានសភាពស្លេកស្លាំង និងសុខភាពមិនសូវល្អ ដែលបញ្ហាទាំងនេះ បានធ្វើឱ្យអាជ្ញាធរមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងបន្តស្នាក់នៅក្នុងនោះ ព្រោះពួកគាត់នៅប្រមូលផ្តុំគ្នាច្រើន អាចប្រឈមនឹងឆ្លងជំងឺកូវីដផងដែរ។

រាយការណ៍ដោយ ឃុត សៅ អ្នកឆ្លើយឆ្លងព័ត៌មានAKP ប្រចាំខេត្តសៀមរាប

Footer ads TVK