Fix Banner Stand
Fix Banner Stand
Footer ads TVK

អភិបាលរងខេត្តមណ្ឌលគិរី ជំរុញដល់មន្រ្តីជំនាញ ចុះពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិត ឱ្យយល់ច្បាស់ ក្នុងការរៀបចំប្រមូលផ្តុំផលិតករ ចងក្រងនូវព័ត៍មាន ជំរុញចលនាភូមិមួយ ផលិតផលមួយ ឲ្យមានប្រសិទ្ធភាព

មណ្ឌលគិរី៖ នៅក្នុងកិច្ចប្រជុំគណៈកម្មា ធិការខេត្ត ស្តីពីការជ្រើសរើសមុខផលិត ផលដាក់បញ្ចូលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ នាព្រឹកថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់លោក ស៊ន សារុន អភិបាល រងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការខេត្ត ជំរុញចលនាភូមិមួយ ផលិតផលមួយ បានមានប្រសាសន៍ថា គោលបំណងរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីផ្សព្វផ្សាយពីដំណើរការចងក្រងសមាជិកចលនាភូមិ១ ផលិតផល១ និងពិនិត្យ សម្រេចជ្រើស រើសមុខផលិតផលដាក់បញ្ចូលជាសមាជិកភូមិ១ ផលិតផល១។ លោកបន្តថា ការចងក្រងសមាជិកចលនាភូមិមួយ ផលិត ផលមួយមានសារៈប្រយោជន៍សំខាន់ ដល់ការអនុវត្តគោលនយោបាយជាតិ ជម្រុញចលនា ភូមិមួយផលិតផលមួយ ព្រោះវានឹង ផ្តល់លទ្ធភាពឱ្យយើងអាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងនូវព័ត៍មាន និងបញ្ហានានា ដើម្បីរៀបចំផែនការ និងដាក់ ចេញសកម្មភាពអន្តរាគមន៍មានប្រសិទ្ធិភាព។

លោក អភិបាលរងខេត្ត ក៏ជំរុញដល់អ្នកពាក់ព័ន្ធក្នុងការអនុវត្តន៍ណែនាំនិងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យបានយល់ច្បាស់ថែមទៀតអំពីសារសំខាន់ និងផល ប្រយោជន៍សំខាន់ៗក្នុងការចូលរួមក្នុងការងារចម្រុញចលនាភូមិមួយ ផលិតផលមួយ។

លោក សាយ ម៉េងគីម បន្ថែមថា ដោយ យោងទៅតាមស្ថានភាពភូមិសាស្ត្រជាក់ ស្តែងរបស់ខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រោះជាខេត្តដែលមានផ្ទៃដីធំទូលាយ ដីមានជី ជាតិ ងាយស្រួលក្នុងការដាំដុះដំណាំគ្រប់ប្រភេទ ជាពិសេសប្រភេទដំណាំកម្រ ដែលតំបន់ផ្សេងទៀតមិនអាចដាំបានដូចជា ដំណាំកាហ្វេ ក្រូចវល្ល៍(ផាសិន) ដំណាំអាវ៉ូកាដូ(ប៊័រ) និងដំណាំហូបផ្លែផ្សេងៗជាច្រើនទៀត។ ដំណាំទាំងអស់នេះត្រូវបានចាត់ទុកជាដំណាំអាទិភាពរបស់ខេត្តក្នុងការចូលរួមជម្រុញចលនាភូមិមួយ ផលិតផលមួយរបស់ខេត្តមណ្ឌលគិរី។

លោក អភិបាលរងខេត្តបន្តថា ថ្វីត្បិតតែខេត្តមណ្ឌលគិរី ជាខេត្តមានផ្ទៃដីធំទូ លាយ ដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មក៏ដោយ ក៏នៅមានជួបប្រទះនូវបញ្ហាលំបាកមួយចំនួនដែលទាមទារឱ្យមានការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ដូចជាបញ្ហាប្រជាពលរដ្ឋមានចំនួនតិច ខ្វះដើមទុន ខ្វះចំណេះដឹងបច្ចេកទេសកសិកម្ម និងខ្វះទីផ្សារសម្រាប់លក់ផលិតផលជាដើម៕

 

Footer ads TVK