Fix Banner Stand
Fix Banner Stand
Footer ads TVK

ពិធីផ្ទេរនិងប្រគល់ សម្ភារៈជំនួយឥតសំណងរបស់ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា

  • ព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ នៅវិមានឈ្នះឈ្នះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្ទេរនិងប្រគល់ សម្ភារៈជំនួយឥតសំណងរបស់ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ។ 

កងទ័ពទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងនៃយោធាទាំងពីរ បន្តលើកកម្ពស់សមត្ថភាពការពារសុវត្ថិភាពជាតិ អត្ថប្រយោជន៍អធិបតេយ្យភាព និងបម្រើប្រជាជន។ 

សូមបញ្ជាក់ជូនផងដែរថា ជំនួយឥតសំណងរបស់ក្រសួងកម្ពុជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះរួមមាន÷ រថយន្តសរុបចំនួន ១៥០ គ្រឿង សម្ភារៈការិយាល័យយោធា វិទ្យុទាក់ទង សម្ភារៈនាំសារ និងប្រព័ន្ធស៊ើបការផ្សេងៗជាច្រើនគ្រឿងទៀត។

Footer ads TVK