Fix Banner Stand
Fix Banner Stand
Footer ads TVK

អភិបាលខេត្តបាត់ដំបង ថ្លែងថា ណែម បាត់ដំបង មិនមានដាក់សារធាតុគីមីហាមឃាត់ទេ 

នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រួមនឹងមន្ត្រីជំនាញមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានចុះពិនិត្យនិងពិសោធន៍ ណែមបាត់ដំបង ដែលជាផលិតផលរបស់ខ្មែរ ដើម្បីត្រួតពិនិត្យរកសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ឆ្លងតាមការពិសោធន៍ជាក់ស្តែងរយៈ ១០ នាទី បានបង្ហាញថា ណែមបាត់ដំបង គឺមិនមានជាតិគីមីហាមឃាត់ទេ។

ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែល តែងតែគាំទ្រចំពោះផលិតផល ណែមបាត់ដំបង និងសូមអំពាវនាវដល់បងប្អូនអ្នកផលិត កុំដើម្បីតែចំណេញ លួចដាក់សារធាតុផ្សេងៗ សុំកុំធ្វើឱ្យសោះព្រោះខូចឈ្មោះផលិតផលខេត្តបាត់ដំបងយើង។

 

Footer ads TVK