Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ថោង ខុន «គោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋ នឹងក្លាយជាចលករដ៏មានឥទ្ធិពលទាក់ទាញទេសចរឱ្យបាន១០លាននាក់នៅឆ្នាំ២០៣២

ឯកឧត្តម ថោង ខុន «គោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋ នឹងក្លាយជាចលករដ៏មានឥទ្ធិពលទាក់ទាញទេសចរឱ្យបាន១០លាននាក់នៅឆ្នាំ២០៣២

សេចក្តីព្រាង «គោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋ» តាមប្រព័ន្ធវីដេអូ សំដៅជំរុញ ពង្រឹង ពង្រីក អភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាឲ្យកាន់តែប្រសើរថែមទៀត។ ក្នុងរយៈពេលប្រមាណមួយទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា វិស័យទេសចរណ៍ មានការលូតលាស់គួរឱ្យកត់សម្គាល់ និងបានបំពេញតួនាទីជាសសរស្តមមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ដូច្នេះ«គោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋពិសិដ្ឋ ២០២២-២០៣២  » ក្នុងគោលបំណងទាក់ទាញទេសចរឱ្យបាន១០លាននាក់នៅឆ្នាំ២០៣២ ក្នុងនោះទេសចរចូលរួមការវិនិយោគ១លាននាក់។ នេះជាលើកឡើងរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ថ្លែងក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ «គោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋ ២០២២-២០៣២» តាមប្រព័ន្ធវីដេអូកាលពីព្រឹកថ្ងៃទី៣១ខែសូហាឆ្នាំ២០២២នៅទីស្តីការក្រសួង ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា «គោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋ ២០២២-២០៣២» នេះ នឹងក្លាយជា “ចលករដ៏មានឥទ្ធិពល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច” ការអភិវឌ្ឍសង្គម ការទាក់ទាញប្រភេទទេសចរគុណភាពស្របតាមនិន្នាការថ្មី “ទម្លាប់ថ្មីនៃទេសចរណ៍”។ ការដាក់ចេញនូវគោលនយោបាយនេះ គឺជាការចាប់យកជម្រើសស្របទៅនឹងសេចក្ដីត្រូវការទេសចរណ៍ ការស្តារសកម្មភាពសេដ្ឋកិច្ច សង្គម ស្របនឹងសក្តានុពលដែលកម្ពុជាមានផង និងធានាបាននូវការគ្រប់គ្រងហានិភ័យ នៃបញ្ហាប្រឈមផ្សេងៗទៀតផងដែរ។ ការទាក់ទាញទេសចរណ៍គុណភាព ដែលមានប្រសិទ្ធភាពដល់សេដ្ឋកិច្ច សង្គម គឺពិតជាកត្តាចំបាច់បំផុត និងជាយុទ្ធសាស្រ្តគន្លឹះត្រូវប្រកាន់យក ដើម្បីជំរុញការអភិវឌ្ឍកម្ពុជាប្រកបដោយបរិយាបន្ន  និងចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា  កន្លងមកក្រសួងទេសចរណ៍បានរៀបចមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «គោល-នយោបាយស្តីពីទេសចរណ៍ពិសិដ្ឋ ២០២២-២៣២ នេះ ច្រើនដងរួចហើយ និងបានសេចក្តីព្រាងនេះ ជូនគណៈកម្មាធិ-ការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក៏ទទួលបានការផ្តល់់យោបល់ និងអនុសាសន៍មួយចំនួន សម្រាប់ការកែសម្រួលលើសេចក្តីព្រាងនេះកាន់តែមានប្រសិទ្ធភាព។

នាឱកាសនោះឯកឧត្តមថ្លែងជំរុញ អ្នកចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «គោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋ ២០២២ ឥ២០៣២»នេះដើម្បីទទួលបាននូវមតិយោបល់ អនុសាសន៍ថ្មីៗបន្ថែមទៀត ពិសេសការគាំទ្រលើ គោលនយោបាយនេះ សំដៅលើកកម្ពស់គុណភាពផលិតផល សេវាកម្មទេសចរណ៍ ការអនុវត្តវិធានសុវត្ថិភាព និងការអនុវត្តនីតិវិធីស្តង់ដាអប្បបរមា (SOP) ក្នុងគោលដៅទាក់ទាញទេសចរឱ្យបាន១០លាននាក់នៅឆ្នាំ២០៣២ ក្នុងនោះទេសចរចូលរួមការវិនិយោគ១លាននាក់

ឯកឧត្តមរដ្ឋមន្ត្រីបានរំលិចឡើងថា វិស័យទេសចរណ៍កម្ពុជា មានអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម១២% ក្នុងមួយឆ្នាំៗ ក្នុងនោះ ឆ្នាំ២០១៩ ជាឆ្នាំកំពូល នៃវិស័យទេសចរណ៍កម្ពុជា ដោយទទួលបានទេសចរអន្តរជាតិជាង ៦,៦លាននាក់ កើនឡើង៦%បន្ថែមទៀត។ តែជាអកុសល ចាប់តាំងពីឆ្នាំ២០២០ និងឆ្នាំ២០២១ មកវិស័យទេសចរណ៍កម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារឥទ្ធិពលវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យបាត់បង់ការធ្វើដំណើរជាអន្តរជាតិ និងបាន បណ្តាឱ្យក្រុមហ៊ុនជាច្រើននៅក្នុងវិស័យនេះ កាត់បន្ថយ ផ្អាក ឬ បិទអាជីវកម្មទាំងស្រុងតែម្តង ដែលជាហេតុនាំឱ្យបុគ្គលិករាប់ម៉ឺននាក់ត្រូវបានព្យូរការងារ ឬ បាត់បង់ការងារ និងប្រាក់ចំណូល។ ដោយឡែកក្នុងរយៈពេល០៧ខែដើមឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអរន្តរជាតិ ៧៤៣.៤៥៩នាក់ កើនឡើង៥៦០.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ៨០.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិកូវីដ-១៩) រីឯទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសរួមមាន ៖ ទេសចរជាតិសរុប៧,៨៥លាននាក់កើនឡើងប្រមាណ២៤១% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ៨៥ម៉ឺននាក់ កើនឡើងក្នុងអត្រា២៥៣% ធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នៅដំណាច់ឆ្នាំ២០២២នេះ កម្ពុជា រំពឹងថា នឹងអាចទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ១,៥លាន ទៅ២លាននាក់ និងប្រមាណ៣,៥លាននាក់ នៅឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ៕ 

 

Footer ads TVK