Fix Banner Stand
Fix Banner Stand
Footer ads TVK

កម្មវិធីផ្តល់ជូនសៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” ដោយឥតគិតថ្លៃនេះ បានចាប់ផ្ដើមពីថ្ងៃទី ៣១ ខែសីហា នេះតទៅ នាបណ្ណាល័យ ហ៊ុន សែន នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

ដោយមានការសំណូមពរជាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលចង់អានសៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” ដែលជាស្នាដៃនិពន្ធរបស់ឯកឧត្តម ឆាយ សុផល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្ដម ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចអោយក្រុមការងាររៀបចំចាត់ចែងសៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” ផ្តល់ជូនដល់បងប្អូនដែលមានបំណងចង់បានសៀវភៅនេះយកទៅអាន។

សូមជម្រាបជូនថា កម្មវិធីផ្តល់ជូនសៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” ដោយឥតគិតថ្លៃនេះ បានចាប់ផ្ដើមពីថ្ងៃទី ៣១ ខែសីហា នេះតទៅ នាបណ្ណាល័យ ហ៊ុន សែន នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សូមបញ្ជាក់ជូនថា សៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” មិនត្រឹមតែផ្តោតលើប្រវត្តិសកម្មភាពរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំពីទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមផងដែរ។

Footer ads TVK