Fix Banner Stand
Fix Banner Stand
Footer ads TVK

កូនកើតមកដឹង តែស្បែកសស្អាត បើម្ដាយញ៉ាំអាហារទាំងនេះ

ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​ការ​ញ៉ាំ​អាហារ​ជា​ចាំបាច់ ហើយ​ត្រូវ​តែ​ជ្រើសរើស​អាហារ​ណា​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ ។ អាហារ​ណា​ដែល​ល្អ​នឹង​ជួយ​ចិញ្ចឹម រួម​ទាំង ជួយ​បំប៉ន​ដល់​សុខភាព​របស់​ទារក ប៉ុន្តែ​ប្រសិនបើ ម្តាយ​ចង់ឱ្យ​ស្បែក​កូនស​ស្អាត និង​មាន​សុខភាព​ស្បែក​ល្អ ម្ដាយ​ត្រូវ​តែ​ញាំ​អាហារ​ទាំងនេះ

១. ផ្លែ​ដូង
ដូង គឺជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដែល​មាន​ប្រយោជន៍​ជា​ច្រើន​ដូច​ជា កាល់ស្យូម ជាតិ​ដែក ប៉ូ​តា​ស្យូ​ម វីតាមីន B អាស៊ីត​អា​មី​ណូ និង មាន​ផ្ទុក​អរ​ម៉ូ​ន​អ៊ឺ​ស្ត្រូ​សែន​ខ្ពស់​ផង​ដែរ ដែល​ជួយ​រំញោច​ដល់​ការ​ផលិត​កូ​ឡា​ជែ​ន Collagen និង អេ​លី​ហ្សិ​ន Elastin នៅ​លើ​ស្បែក ដែល​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា ទន់ និង រលោង ហើយ​ក៏​ជួយ​ជំរុញ​កាក​សំណល់​ផ្សេង​ៗ​ចេញពី​រាង​កាយ អាច​និយាយ​បាន​ថា​ញ៉ាំ​ហើយ​គឺ​ល្អ​ដល់​ម្តាយ និង ទារក​ក្នុង​ផ្ទៃ​ទៀត ។

២. ផ្លែ​ឈើ​ដែល​មាន​រសជូរ
មាន​ដូច​ជា ក្រូច ក្រូចឆ្មា ពពួក​ផ្លែ​ស្ត្រ​បឺ​រី ផ្លែ​ម្នាស់ ផ្លែ​ទំពាំងបាយជូរ​ជាដើម ។ ផ្លែ​ឈើ​មាន​ជាតិ​ជូរ​ទាំងអស់​សុទ្ធតែ​មាន​វីតាមីន C ខ្ពស់ ហើយ​មាន​ផ្ទុក​អាស៊ីត AHA ដែល​ជួយ​បំប៉ន​ស្បែក​ដោយ​ផ្ទាល់ និង មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជំរុញ​ការ​ផលិត​កូ​ឡា​ជែ​ន (Collagen) ជួយ​បំប៉ន​ស្បែក​ឱ្យ​ស និង ជួយ​ឱ្យ​កោសិកា​ស្បែក​មាន​សុខភាព​ល្អ ។

៣. សាច់​ត្រី
នៅ​ក្នុង​សាច់​ត្រី​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដែល​ងាយ​រំលាយ និង រាង​កាយ​ងាយ​យក​ទៅ​ប្រើ ។ ជួយ​ពង្រឹង​រចនាសម្ព័ន្ធ​របស់​ស្បែក​ឱ្យ​រឹង​មាំ​ង ហើយ​មាន​ផ្ទុក​ខ្លាញ់​អូ​មេ​ហ្គា ៣ និង អូ​មេ​ហ្គា ៦ ដែល​ជួយ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ និង មាន​សំណើម ម្យ៉ាងទៀត​ក៏​ជួយ​បំប៉ន​ដល់​ខួរក្បាល​ទាំង​ម្តាយ និង ទារក​ក្នុង​ផ្ទៃ​ផង​ដែរ ។

៤. សណ្តែកសៀង និង ផលិតផល​ដែល​ធ្វើ​ពី​សណ្តែកសៀង
សណ្តែកសៀង​សម្បូរ​ទៅ​ដោយ Isoflavone និង មាន​ផ្ទុក​អាស៊ីត​អា​មី​ណូ (Amino acid) ដែល​ជួយ​ទប់ទល់​នឹង​ការ​បំពុល​ផ្សេង​ៗ ធ្វើ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ និង ភ្លឺ​ថ្លា ។ សណ្តែកសៀង​ក៏​អាច​ជួយ​បង្កើន​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​ទៀត​ផង ។

៥. គ្រាប់​ធញ្ញជាតិ​ផ្សេង​ៗ
ប្រូតេអ៊ីន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ និង ស៊ុត​រួម​គ្នា​ជាមួយនឹង​ប្រូតេអ៊ីន Keratin ជួយ​ការពារ​ស្បែក​ពី​ការ​បំពុល​ផ្សេង​ៗ ជួសជុល​ជាលិកា ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី ធ្វើ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ និង ជួយ​ឱ្យ​ស្បែក​អាច​ទប់ទល់​ជាមួយ​អាកាសធាតុ​ក្តៅ​ទៀត​ផង ។

៦. រមៀត
យើង​ទាំងអស់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា រមៀត​មានគុណ​សម្បត្តិ​ធ្វើ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ ដោយសារ​តែ​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់ ជួយ​ឱ្យ​ស្បែក​រលោង និង ស្រស់​ស្អាត ។ វា​ក៏​ជួយ​កាត់​បន្ថយ​អាការ​ចាញ់កូន​របស់​ម្តាយ​បាន​ទៀត​ផង ហើយ​វា​ក៏​ជួយ​បណ្តេញ​ទឹកដោះ​ម្ដាយ ក្រោយ​ពេល​សម្រាលកូន​រួច​ទៀត​ផង ៕

Footer ads TVK