Fix Banner Stand
Fix Banner Stand
Footer ads TVK

វិនិយោគិនជប៉ុន មានបំណងមកជួយដល់វិស័យអប់រំនៅកម្ពុជា

វិនិយោគិនជប៉ុន មានបំណងមកជួយដល់វិស័យអប់រំនៅកម្ពុជា

វិនិយោគិនជប៉ុនមួយក្រុម បានបង្ហាញគោលបំណងចង់ជួយវិស័យអប់រំនៅកម្ពុជា ជាពិសេសសាលារៀននៅជនបទដាច់ស្រយាល និងអត្តខាត់ ព្រមទាំងសិស្សានុសិស្សដែលជួបការលំបាក និងខ្វះខាត។
លោក យូម៉ា ម៉ូរ៉ានូស៊ី នាយកមូលនិធិអំណោយជប៉ុន (Nippon Donation Foundation ) ដែលមានមូលដ្ឋាននៅទីក្រុងក្យូតុ នាព្រឹកថ្ងៃទី៣១ ខែសីហា បានអញ្ជើញមកជួបពិភាក្សាការងារជាមួយ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួងអប់រំ ។
ក្នុងឱកាសនោះ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននីកីឡា បានមានប្រសាសន៍ឱ្យដឹងថា ការពិភាក្សាថ្ងៃនេះ ផ្ដោតលើគោលបំណងជួយដល់វិស័យអប់រំនៅកម្ពុជារបស់មូលនិធិអំណោយជប៉ុនជាពិសេសជួយដល់សិស្ស និងសាលារៀនដែលជួបការលំបាក។ កន្លងមកក្រុមហ៊ុនជប៉ុននេះ ធ្លាប់ជួយមួយចំនួននៅកម្ពុជាហើយ តែនៅពេលនេះគាត់ចង់បន្តជួយថែមទៀត។ គាត់មានបំណងយកមូលនិធិមកជួយសាលាដែលមានការលំបាក និងជួយដល់កុមារសិស្សសាលា នៅតាមជនបទ ដែលមានការខ្វះខាត។ ឯកឧត្តម រដ្ឋលេខាធិកាបានបន្ថែមថា គោលបំណងរបស់លោក យូម៉ា ម៉ូរ៉ានូស៊ី គាត់ចង់ឱ្យក្មេងៗមានអនាគតរុងរឿង ដើម្បីមានឱកាសជួយកសាងប្រទេស ដែលធ្លាប់ជួបការលំបាកដែលកម្ពុជាធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ខណៈដែលជប៉ុនធ្លាប់ឆ្លងកាត់សង្គ្រាមលោកលើកទី២។ ក្រុមហ៊ុនចង់ជួយកសាងអគារសិក្ស បង្គន់អនាម័យ និងទឹកស្អាតក្នុងគោលបំណងឲ្យសិស្សានុសិស្សមានសាលារៀន ទទួលបានចំណេះដឹង និងសុខភាពរឹងមាំ។
លោក យូម៉ា ម៉ូរ៉ានូស៊ី នាយកមូលនិធិអំណោយជប៉ុន បានមានប្រសាសន៍ឱ្យដឹងថា៖លោកមានគោលបំណងចង់ជួយដល់ផ្នែកអប់រំនៅកម្ពុជា ដូចជាសាលាបឋមសិក្សានៅតំបន់ដាច់ស្រយាល ដែលមានការខ្វះខាត ជួយប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ និងសាងសង់អគារសិក្សាជាដើម។
លោកបានបន្តថា បានជាលោកសម្រេចចិត្តមកជួយវិស័យអប់រំនៅកម្ពុជា ដោយសារលោកសង្កេតឃើញថាសាលារៀននៅតាមជនបទ និងកុមារនៅកម្ពុជា មានមានការខ្វះខាត និងជួយការលំបាកច្រើន។
កន្លងមកមូលនិធិអំណោយជប៉ុនបានជួយជីកអណ្ដូងនិងបង្គន់អនាម័យបានជាង២០កន្លែងហើយ។ នៅពេលខាងមុខនេះ គ្រោងនឹងជួយសាងសង់អគារសិក្សា ប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ និងធ្វើសកម្មភាពមនុស្សធម៌ជាច្រើនទៀត ក្នុងវិស័យអប់រំ។

Footer ads TVK