Fix Banner Stand
Fix Banner Stand
Footer ads TVK

អគារបំពេញការថ្មី របស់ អគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ នៃក្រសួងព័ត៌មាន ដែលកំពុងដំណើរសាងសង់ និងរៀបចំតាមបន្ទប់នានា សម្រេចបានប្រមាណ ៩៧ ភាគរយ ហើយ និងគម្រោងរួចរាល់ទាំងស្រុងនៅមុនដំណាច់ឆ្នាំ២០២២

អគារបំពេញការថ្មី របស់ អគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ នៃក្រសួងព័ត៌មាន ដែលកំពុងដំណើរសាងសង់ និងរៀបចំតាមបន្ទប់នានា សម្រេចបានប្រមាណ ៩៧ ភាគរយ ហើយ និងគម្រោងរួចរាល់ទាំងស្រុងនៅមុនដំណាច់ឆ្នាំ២០២២ ខាងមុខ នេះជាការបញ្ជាក់របស់គណៈកម្មការសាងសង់ ក្នុងឱកាស ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន រួមជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេស ពាក់ពន្ធ័ បានអញ្ជើញទៅពិនិត្យការដ្ឋានដំណើរការសាងសង់ដោយផ្ទាល់នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ។
អគារថ្មី របស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែលកំពុងសាងសង់ និងរៀបចំជិតហើយរួចរាល់នេះ មានទីតាំងស្ថិតក្នុងបរិវេណ ក្រសួងព័ត៌មាន តាមបណ្តោយផ្លូវ មុន្នីវង្ស សង្កាត់ ស្រះចកខណ្ឌដូនពេញ ។
អគារថ្មីនេះ ក៏មានបន្ទប់សាល ប្រជុំធំ ១ ដែលអាចផ្ទុកកៅអីអោយអ្នកចូលរួមបាន ប្រមាណ ៣០០ នាក់ ។ ជាមួយនេះក៏មានបន្ទប់ប្រជុំតូច និងមធ្យម បន្ទប់សម្រាប់មន្រ្តីបំពេញការងារ រួមជាមួយបន្ទប់ថ្នាក់ដឹកនាំ ទីប្រឹក្សាក្រសួង និងជំនួយការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ បន្ទប់ស្តុកឯកសារ បន្ទប់ស្ទីតយោ របស់ AKP និងបន្ទប់សម្រាប់ផ្នែកការងារចាំបាច់មួយចំនួនទៀតផងដែរ ៕

Footer ads TVK