Fix Banner Stand
Fix Banner Stand
Footer ads TVK

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “របបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវីល”

ប្រទេសកម្ពុជា គឺមិនគួរជាប្រទេសដែលចិញ្ចឹមប្រជាជននោះទេ គឺត្រូវតែជាប្រទេសដែលជួយប្រជាជន នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សំហេង បុរស ប្រធានក្រុមប្រឹក្សាជាតិជំនួយសង្គម រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជារដ្ឋមន្រ្តប្រតិភូអម នាយករដ្ឋមន្រ្តី ។

ឯកឧត្តម មានប្រសាសន៍បែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “របបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវីល” ដែលរៀបចំឡើងនៅ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ព្រមទាំងសហការជាមួយ ក្រសួងសង្គមកិច្ច អតីតតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាជាតិជំនួយសង្គម បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវីល ជូនដល់សិក្ខាកាម ជានាយក នាយិកា ដែលអញ្ជើញមកពីគ្រឹះស្ថាន មត្តេយ្យ បឋម មធ្យមសិក្សាសាធារណៈនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមិត្តកម្ពុជា-ជប៉ុន ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សរុប ចំនួន២៨៨ នាក់ ។

ឯកឧត្តម សំហេង បុរស មានប្រសាសន៍ថា ស្របតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា គឺមិនគួរជាប្រទេសដែលចិញ្ចឹមប្រជាជននោះទេ គឺត្រូវតែជាប្រទេសដែលជួយប្រជាជន ព្រោះនៅពេលដែលប្រជាជនជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារធ្ងន់ធ្ងរ ប្រជាជនអាចរំពឹងលើប្រព័ន្ធរបស់យើងទាំងស្រុង នោះធ្វើឲ្យសម្ពាធយើងធ្លាក់ចុះដួលរលំតែម្ដង ដូច្នេះយើងត្រូវជួយប្រជាជនឲ្យកសាងសេដ្ឋកិច្ចក្នុងគ្រួសារដោយបច្ចុប្បន្នយើងកំពុងសិក្សា ដើម្បីជួយបង្កើតការងារ និងជំនាញ ហើយជួយឧបត្ថម្ភដល់គាត់ សម្រាប់ទៅថ្ងៃខាងមុខយើងនឹងធ្វើការបណ្ដុះបណ្ដាលការងារដលើពួកគាត់ និងស្វែងរកទីផ្សារសម្រាប់ពួកគាត់។

Footer ads TVK