Fix Banner Stand
Fix Banner Stand
Footer ads TVK

កីឡាករ កែវ សុខផេង ស្ថិតក្នុងបញ្ជីអ្នកសុតបញ្ចូលទីច្រើនជាងគេ គិតត្រឹមវគ្គ៨ក្រុមចុងក្រោយ ជើងទី១ Hun Sen Cup

ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ (Hun Sen Cup 2022) ជើងឯកថ្នាក់ជាតិវគ្គ៨ក្រុមចុងក្រោយ ជើងទី១ បានបញ្ចប់ជោគជ័យទាំង៤គូ ដោយក្រុមការពារតំណែងជើងឯក វិសាខា និង បឹងកេត ជាក្រុមមានប្រៀបនៅជើងទី១ បន្ទាប់ពីឈ្នះរៀងៗខ្លួនលើគូប្រកួត កាលពីថ្ងៃទី ២៤ ខែសីហា សប្ដាហ៍កន្លងទៅ ។
ខណ: កែវ សុខផេង របស់វិសាខា ស្ថិតក្នុងបញ្ជីកីឡាករទាត់បញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី២១ វគ្គ៨ក្រុមចុងក្រោយ ជើងទី១ ចំនួន៥គ្រាប់។ រីឯកីឡាករស៊ុតបញ្ចូលទី ៣គ្រាប់ មានចំនួន២រូប៖ ស៊ិន កក្កដា សមាជិកក្លិបបាល់ទាត់វិសាខា និង ណារ៉ុង កក្កដា សមាជិកក្លិបបាល់ទាត់ Tiffy Army FC ចំណែកឯកីឡាករស៊ុតបញ្ចូលទី ២គ្រាប់ មាន៧រូបរួមមាន ៖ កីឡាករ លី មស្លីម សមាជិកក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ, នុប តុលា សមាជិកក្លិបបាល់ទាត់ណាហ្គារើលដ៍, សាន បូរ៉ា សមាជិកក្លិបបាល់ទាត់កោះកុង អេហ្វស៊ី, ឈួត ស៊ិនទៀង សមាជិកក្លិបបាល់ទាត់អគ្គិសនីកម្ពុជា, សារី តៃម៉ូ សមាជិកក្លិបបាល់ទាត់កោះកុង អេហ្វស៊ី, សារ៉េត គ្រីយ៉ា សមាជិកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង, សំអុល ទីណា សមាជិកក្លិបបាល់ទាត់ភ្នំពេញក្រោន ។
សម្រាប់ការប្រកួតជើងទី២វគ្គ៨ក្រុមចុងក្រោយចាប់ផ្ដើមពីម៉ោង៣៖៣០រសៀល ថ្ងៃនេះ បឹងកេត ទទួលភ្ញៀវមកពីដែនដីសមុទ្រ កោះកុង អេហ្វស៊ី នៅកីឡដ្ឋាន ខេមបូឌាអ៊ែរវេរ , ក្រុមព្រះខ័នរាជស្វាយរៀង នឹងស្វាគមន៍ ក្រុមអគ្គិសនីកម្ពុជា ម៉ោង៦៖៣០រសៀល នាកីឡដ្ឋានខេត្តស្វាយរៀង, ក្រុមណាហ្គាវើលដ៍ ទទួលក្រុមភ្នំពេញក្រោន ម៉ោង៦៖៣០ល្ងាច នាកីឡដ្ឋាន ខេមរភូមិន្ទ(ស្ដាតចាស់) រីឯ ក្រុមវិសាខា ត្រូវបើកទ្វារផ្ទះកីឡដ្ឋាន ព្រីនស៍ទទួល ក្រុមកងយោធពលខេមរភូមិន្ទ ម៉ោង៦៖៣០ល្ងាច ៕

Footer ads TVK