Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ថ្លែងក្នុងពិធីបើកការដ្ឋានស្ពានអាកាសនៅផ្លូវប្រសព្វផ្លូវ៦០ម៉ែត្រ នាព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២

⁃ សម្តេចតេជោ ហ៊ុន សែន៖ សម័យនេះតម្រូវការ ខុសពីសម័យមុន តម្រូវការតាមដំណាក់កាលនីមួយៗមិនដូចគ្នាទេ ។ -សម្តេចតេជោ ហ៊ុន សែន៖ ភ្នំពេញបានចាប់ផ្តើមជាង ៣០០ គីឡូម៉ែត្រការ៉េ ឥឡូវនេះភ្នំពេញបានបើកទូលាយជាង ៧០០គីឡូម៉ែត្រការ៉េ ។-សម្តេចតេជោ ហ៊ុន សែន៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺប្រើយុទ្ធសាស្ត្រស្លឹកត្នោតខ្ចប់ស្ករត្នោត ដែលមានន័យថាយកលុយចំណូលពីការវិនិយោគក្នុងរាជធានី ទៅអភិវឌ្ឍរាជធានីភ្នំពេញ ។ – សម្តេចតេជោ ហ៊ុន សែន៖ ការសាងសង់ស្ពានអាកាស គឺដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ។ -សម្តេចតេជោ ហ៊ុន សែន៖ ជម្រើសផ្លូវសម្រាប់រាជធានីភ្នំពេញនាពេលអនាគត ប្រហែលមិនមែនជារថភ្លើងលើអាកាសនោះទេ គឺផ្លូវរថភ្លើងក្រោមដី ។ -សម្តេចតេជោ ហ៊ុន សែន៖ គ្រោះថ្នាក់ចរាចរណ៍មិនមែនបណ្តាលមកពីកត្តាផ្លូវទាំងស្រុងនោះទេ គឺបណ្តាលមកពីការបើកបរមិនគោរពច្បាប់ និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងផងដែរ ។  – សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំពុងមានកង្វល់រឿងប៉ះពាល់ដល់ច្រវ៉ាក់ផលិតតាមបណ្តារោងចក្រ សហគ្រាសនានា ដែលត្រូវពលករខ្មែររត់ចោលការងារ ហើយអាចឈានដល់ការប្តឹងផ្តល់ពីក្រុមហ៊ុន ។ -សម្តេចតេជោ ហ៊ុន សែន៖ ធ្វើជាអ្នកវិភាគ កុំមើលតែដើមឈើមួយដើម ត្រូវមើលព្រៃទាំងមូល ។

 

 

 

Footer ads TVK