Fix Banner Stand
Fix Banner Stand
Footer ads TVK

វេទិកាស្តីអំពី “កាលានុវត្តភាពធុរកិច្ច និងការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជាក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចតំបន់”

ក្រុមមេធាវី អាស៊ី កម្ពុជា បានសហការជាមួយ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងសមាគមពាណិជ្ជកម្មចិនខេត្តគ័ងតុងនៅកម្ពុជា រៀបចំវេទិកាស្តីអំពី “កាលានុវត្តភាពធុរកិច្ច និងការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជាក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចតំបន់” នៅថ្ងៃអង្គារ  ត្រូវនឹងថ្ងៃទី៣០ ខេត្តសីហាឆ្នាំ 2022  នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

   វេទិកាធុរកិច្ចនេះ គឺជាផ្នែកមួយនៃបេសកម្មពាណិជ្ជកម្មរបស់សមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី មកកម្ពុជា ដោយមានការចូលរួមពី ធុរជនមកពីប្រទេសម៉ាឡេស៊ី ធុរជននៃសមាគមពាណិជ្ជកម្មចិនខេត្តគ័ងតុងនៅកម្ពុជា និងធុរជនកម្ពុជាចូលរួម ប្រមាណ ១៥០រូប និងធ្វើឡើងក្នុងគោលបំណង

១ផ្តល់ឱកាសដល់សហគ្រិនចិន កម្ពុជា និងម៉ាឡេស៊ីមានទំនាក់ទំនងពាណិជ្ជកម្មតាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរួមគ្នា។ 

២ ចូលរួមលើកកម្ពស់ពាណិជ្ជកម្មទ្វេ និងពហុភាគីរវាងកម្ពុជា ចិន និងម៉ាឡេស៊ី។

៣ បង្កើតឱកាសសម្រាប់អ្នកទិញ និងអ្នកលក់ដែលមានសក្តានុពលក្នុងប្រទេសកម្ពុជាដើម្បីជួបជាមួយដៃគូអាជីវកម្ម និងអ្នកវិនិយោគទុន

៤បង្ហាញផ្លូវវិនិយោគិនម៉ាឡេស៊ី ចិន ដើម្បីមើលឃើញឱកាសធ្វើវិនិយោគនៅកម្ពុជាតាមរយៈសមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី។

 

Footer ads TVK