Fix Banner Stand
Fix Banner Stand
Footer ads TVK

អតីតកីឡាករ Casemiro សង្ឃឹមថា Ronaldo នឹងនៅបន្តជាមួយ Man Utd

អតីតកីឡាករ Casemiro សង្ឃឹមថា Ronaldo នឹងនៅបន្តជាមួយ Man Utd

ខ្សែបម្រើ Casemiro បាននិយាយទៅកាន់សារព័ត៌មាន ESPN ដោយចង់ឲ្យខ្សែប្រយុទ្ធ ចាស់វស្សា Cristiano Ronaldo បន្តនៅជាមួយក្លិប Manchester United ។
Casemiro បាននិយាយថា៖” ពួកយើងទាំងពីរ (Casemiro និង Ronaldo) បាននិយាយគ្នាពីកីឡាករមួយរូប ដែលស្ថិតក្នុងកីឡាករឆ្នើមបំផុតគ្រប់ពេល។ គាត់ដឹងថាខ្ញុំគោរពគាត់ខ្លាំងណាស់ អញ្ចឹងខ្ញុំសង្ឃឹមថាគាត់នឹងនៅបន្តជាមួយពួកយើង ព្រោះគាត់ជាកីឡាករដ៏ឆ្នើមមួយរូប។ គាត់បានរកគ្រាប់បាល់ឲ្យយើងបានយ៉ាងច្រើន គាត់ជាអ្នកឈ្នះ គាត់ជាអ្នកជោគជ័យ គាត់ជាប្រធាន អញ្ចឹងគាត់សំខាន់ណាស់សម្រាប់ពួកយើង “។
កីឡាករចំណូលថ្មីនេះបន្តថា៖” យើងបាននិយាយគ្នាទៅវិញទៅមក តាំងពីខ្ញុំមក Man Utd ថ្ងៃដំបូង គាត់បានជួយអ្វីៗគ្រប់យ៉ាងមកលើខ្ញុំ។ គាត់ជួយខ្ញុំច្រើន។ ខ្ញុំពិតជាសង្ឃឹមថា គាត់បន្តនៅជាមួយពួកយើង”។
មកទល់នឹងពេលនេះ អនាគតរបស់ Ronaldo នៅតែមិនទាន់ច្បាស់លាស់ ដោយសារព័ត៌មានជាច្រើនថា គេកំពុងរកក្លឹបថ្មី ដើម្បីចាកចេញពី Man Utd ៕

Footer ads TVK