Fix Banner Stand
Fix Banner Stand
Footer ads TVK

ពិធីផ្តល់ពានរង្វាន់អតីតនិស្សិតឆ្នើម ICCR ឆ្នាំ 2021 ដល់ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា

កាលពីល្ងាចថ្ងៃទី 29 ខែសីហា ឆ្នាំ 2022 ឯកឧត្តម Vinay P. Sahasrabuddhe ប្រធានក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា ដែលជាស្ថាប័នស្វយ័តមួយក្រោមក្រសួងកិច្ចការបរទេស រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានផ្តល់ “ពានរង្វាន់អតីតនិស្សិតឆ្នើម ICCR ឆ្នាំ 2021” ដល់ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់កម្ពុជាឆ្នាំនេះអាហារូបករណ៍របស់ ICCR នឹងត្រូវបានរៀបចំជូនប្រមាណជាង20 សម្រាប់និស្សិតកម្ពុជា ដើម្បីសិក្សាលើមុខវិជ្ជាផ្សេងៗលើកលែងតែផ្នែកវេជ្ជសាស្ត្រ និងច្បាប់។

ICCR បានបង្កើត “ពានរង្វាន់អតីតនិស្សិតឆ្នើមរបស់ ICCR” នៅក្នុងឆ្នាំ 2015 ដើម្បីទទួលស្គាល់អតីតនិស្សិត ICCR ដែលបានបង្កើតឡើងនូវសមិទ្ធិផលសំខាន់ៗ និងរួមចំណែកយ៉ាងលេចធ្លោក្នុងការលើកកម្ពស់ការយល់ដឹង សុច្ឆន្ទៈ និងភាពមិត្តតាមប្រទេសនិមួយៗ។ ICCR គឺជាក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌាសម្រាប់ ផ្តល់អាហារូបករណ៍ប្រចាំឆ្នាំដល់និស្សិតបរទេសដែលចាប់អារម្មណ៍ក្នុងការសិក្សាកម្មវិធីសញ្ញាបត្រ និងមុខវិជ្ជាផ្សេងៗ ដូចជាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត។ អាហារូបករណ៍ទាំងនេះគ្របដណ្តប់លើវគ្គសិក្សាទាំងអស់ លើកលែងតែវេជ្ជសាស្ត្រ និងច្បាប់។ វគ្គសិក្សាក៏គ្របដណ្តប់តន្ត្រីបុរាណឥណ្ឌា Ayurveda និង Yoga ។

Footer ads TVK