Fix Banner Stand
Fix Banner Stand
Footer ads TVK

ព័ត៌មានកីឡាជាតិ ៖ ចន្ថា ចន្ទាកា ថា “ប៉ះស្វាយរៀងពិតជាតានតឹង ដូច្នេះសប្បាយចិត្តដែលបានស្មើរ”

ព័ត៌មានកីឡាជាតិ៖ ចន្ថា ចន្ទាកា ថា “ប៉ះស្វាយរៀងពិតជាតានតឹង ដូច្នេះសប្បាយចិត្តដែលបានស្មើរ”

ខ្សែប្រយុទ្ធអគ្គិសនីកម្ពុជា ដែលកំពុងក្រសោបបានភាពលេចធ្លោ កីឡាករ ចន្ថា ចន្ទាកា បានប្រាប់ក្រុមការងាររៀបចំការប្រកួតពានសម្ដេចហ៊ុនសែនថា ការប្រកួតទល់ព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ជើងទី១ វគ្គ៨ក្រុមចុងក្រោយ កាលថ្ងៃពុធ ទី២៤ ខែសីហា ពិតជាតានតឹងបំផុត ព្រោះជាក្រុមមួយដ៏ខ្លាំង និងកំពូលតារាងនៅលីគកំពូល តែយ៉ាងណា គេសប្បាយចិត្ត ដែលអាចទទួលបានលទ្ធផលស្មើរគ្នា ។

ក្នុងការប្រកួតជើងទី១នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងបាននាំមុខ០ទល់នឹង១ ដោយការតែតបញ្ចូលទីពីប្រធានក្រុម សឿយ វិសាល។ ចូលដល់នាទី៨៧ ចន្ថា ចន្ទាកា បានទាត់បាល់ពិន័យ១១ម៉ែត្របញ្ចូលទីបានសម្រេច ក្រោយបាល់ប៉ះដៃខ្សែការពារ គឹម សុខយុទ្ធ របស់ស្វាយរៀង។

ជុំវិញមានភាពលេចធ្លោគួរកត់សម្គាល់រយៈពេលពេលចុងក្រោយនេះ ចន្ថា ចន្ទាកា សង្កត់ធ្ងន់ថា បានមកពីការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ព្យាយាមបំពេញអ្វីដែលគ្រូបង្ហាត់បង្ហាញ និងកែខៃចំណុចខ្វះខាតឯទៀត។ គេក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររូបគេផងដែរ ហើយថា នឹងខិតខំអស់ពីសមត្ថភាពសម្រាប់ជើងទី២។
រដូវកាល២០២២នេះ ចន្ថា ចន្ទាកា រកបាន២គ្រាប់ហើយក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន។ ដោយឡែក ជើងទី២រវាងក្រុមទាំង២នឹងធ្វើឡើងនៅខេត្តស្វាយរៀង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ៕

ប្រភពៈ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

Footer ads TVK