Fix Banner Stand
Fix Banner Stand
Footer ads TVK

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មាន ណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាន នឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណ័តែម្តង

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មាន ណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាន នឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណ័តែម្តង

នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ចុងខែសីហា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មាន ណាដែលផ្សព្វផ្សាយប្រើពាក្យអសុរស ក្រសួងព័ត៌មាន នឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណ័ តែម្តង ដែលនេះជាប្រសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឡើងក្រោយក្រសួងព័ត៌មាន បានបិទចោលនូវអាជ្ញាបណ្ណសារព័ត៌មានមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានឡាយតាមរយៈទំព័រព័ត៌មានរបស់ខ្លួន ប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថអ្នកដទៃ។
បើតាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានឲ្យដឹងថា ៨ខែ ឆ្នាំ២០២២នេះ ក្រសួងព័ត៌មាន ទើបតែលុបអាជ្ញាបណ្ណ អង្គភាពសារព័ត៌មាន ដែលបានផ្សព្វផ្សាយ ឬធ្វើអត្ថាធិប្បាយ លើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដោយប្រើប្រាស់ពាក្យអសុរោះ និងពាក្យជេរប្រមាថ តែ ១ករណី នេះទេ ។

 

 

Footer ads TVK