Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមបេសសកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមបេសសកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)

(ភ្នំពេញ)÷នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អមដោយឯកឧត្តមអគ្គនាយករង និងក្រុមការងារ បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមបេសសកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលដឹកនាំដោយ លោក ម៉េង ស័ក្តិភូសិទ្ធ តំណាងអង្គការ IFAD ប្រចាំនៅកម្ពុជា អមដោយ Madam. Girija Srinivisan ប្រធានក្រុមបេសកកម្មត្រួតពិនិត្យគម្រោងអេមស៍, ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍, លោក សៀង កុមិរ៉ា នាយករងគម្រោងអេមស៍ និងក្រុមការងារ។

កិច្ចប្រជុំនេះមានគោលបំណងស្វែងយុទ្ធសាស្រ្តពង្រឹងការផ្តល់ឥណទានដល់កសិករខ្នាតតូចក្នុងគម្រោង និងការបង្កើតឧបករណ៍នវានុវត្តន៍ផ្សេងៗសម្រាប់គាំទ្រដល់ខែ្សចងា្វក់តម្លៃកសិកម្ម ។

Footer ads TVK