Fix Banner Stand
Fix Banner Stand
Footer ads TVK

យោធភូមិភាគទី៥ ប្រជុំបូកសរុបការងារយោធាសន្តិសុខ សប្តាហ៍ទី៤ ខែសីហាឆ្នាំ២០២២

ខេត្តបាត់ដំបង÷ថ្ងៃចន្ទ ៣ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធ ភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូក សរុបការងារយោធាសន្តិសុខ សប្តាហ៍ទី៤ ខែសីហា ឆ្នាំ ២០២២ ដែលមាន ការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយ នាយរងការិយាល័យចំណុះទាំង១៩ នាយកសាលាពលទាហានទី៥ នាយកមន្ទីរ ពេទ្យយោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង មេបញ្ជាការវរសេនាតូច និងមេបញ្ជាការកងអនុសេនាធំចំណុះយោធភូមិភាគទី៥។

 

ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មានប្រសាសន៍បូកសរុបវាយតម្លៃ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់បណ្តាជំនាញ និងអង្គភាពចំណុះ ដែលសម្រេចបានការងារល្អប្រសើរ ក្នុងសប្តាហ៍កន្លងមកនេះ ដែលបញ្ជាក់អោយឃើញពីការសហការគ្នាដោយរលូន និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អ។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ត្រូវបន្តយក ចិត្តទុកដាក់អនុវត្តភារកិច្ចដើម្បីទទួលបានលទ្ធផលល្អ ត្រៀមលក្ខណទាំងកម្លាំង និងសម្ភារ បច្ចេកទេស ចុះជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ បន្តតាមដានសភាពការណ៍ទឹកជំនន់ បន្តជំរុញការងារអប់រំចិត្តសាស្រ្ត និងបន្តហ្វឹកហ្វឺនប្រចាំសប្តាហ៍ដល់ នាយទាហាន នាយទាហានរង ពលទាហាន និង បន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕

 

Footer ads TVK