Fix Banner Stand
Fix Banner Stand
Footer ads TVK

Jurgen Klopp ថាសមតែ១៤-០ លើ Bournemouth ទោះស៊ីបាន ៩-០ ក៏ដោយ

Jurgen Klopp ថាសមតែ១៤-០ លើ Bournemouth ទោះស៊ីបាន ៩-០ ក៏ដោយ
ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool បានបំបាក់ក្រុមភ្ញៀវ Bournemouth ៩ ទល់នឹង០ ។
នេះជាការឈ្នះដ៏ធំធេងក្នុងសប្ដាហ៍ទី៤ ក្រោយ៣ប្រកួតមុនរកបានតែ២ពិន្ទុ ហើយក៏ទើបចាញ់ បិសាចក្រហម Manchester United ២ទល់នឹង១ ថែមទៀត។
លោក Jurgen Klopp អ្នកចាត់ការ ក្រុម Liverpool ថ្លែងថា នេះជាលទ្ធផលដ៏កម្រ ហើយក៏សំខាន់មួយ។ ដោយឡែកលោកគិតថា វាសមតែបានដល់ទៅ១៤ទល់០ឯណោះ។
នេះជាការតាមស្មើរកំណត់ត្រាដែល Manchester United ធ្លាប់ធ្វើបានទៅលើ Ipswich Town ឆ្នាំ១៩៩៥ និង Southampton ឆ្នាំ២០២១ ខណៈ Leicester ក៏ធ្លាប់ធ្វើដាក់ Southampton ដូចគ្នាកាលឆ្នាំ២០១៩ ផងដែរ ៕

Footer ads TVK