Fix Banner Stand
Fix Banner Stand
Footer ads TVK

ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង មានគម្លាតតែ ៥ពិន្ទុបុណ្ណោះពីក្រុមវិសាខា

ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង មានគម្លាតតែ៥ពិន្ទុបុណ្ណោះពីក្រុមវិសាខា

ក្លិបព្រះខ័នរាជស្វាយរៀង បានជួបលទ្ធផលមិនសូវគាប់ចិត្តទៀតហើយ ក្នុងក្របខណ្ឌ Cambodian Premier League រដូវកាល២០២២ សប្ដាហ៍ទី១៧ ដោយពួកគេយកបានត្រឹមមួយពិន្ទុពីបឹងកេត អេហ្វស៊ី ២ទល់នឹង២ ក្នុងការប្រកួតនៅកាលថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។
លទ្ធផលបែបនេះមានន័យថា ក្រុមលេខ២ វិសាខាបានកាត់បន្ថយគម្លាតពីព្រះខ័នរាជស្វាយរៀងមកត្រឹមតែ ៥ពិន្ទុ ខុសពីប៉ុន្មានប្រកួតមុនដែលឃ្លាតគ្នាដល់ទៅជាង ១០ពិន្ទុឯណោះ។
សម្រាប់វិសាខាដែលឈរលេខ២ បណ្ដោះអាសន្នបានបន្តជ័យជម្នះទៀតហើយ ដោយឈ្នះគិរីវង់សុខសែនជ័យ ៦ទល់ នឹង១។ សរុបមក ព្រះខ័នរាជស្វាយរៀងមាន ៣៩ពិន្ទុ ខណៈវិសាខាមាន ៣៥ពិន្ទុ ។
គួរបញ្ជាក់ឲ្យដឹងដែរថា ការប្រកួត Cambodian Premier League នឹងត្រូវសម្រាកមួយខែពេញ ( FIFA Day ) ដើម្បីត្រៀមប្រមូលផ្តុំក្រុមជម្រើសជាតិកម្ពុជា ក្នុងការត្រៀមប្រកួតមិត្តភាពជាមួយជប៉ុន និងបង់ក្លាដេស នៅខែក្រោយនេះ ៕

Footer ads TVK