Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្តល់ថវិកាលើកទឹកចិត្តដល់ កីឡាករ ហែលទឹក ក្លឹបហែលទឹកក្រសួងព័ត៌មាន ដែលទទួលបាន មេដាយ សំរិទ្ធ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្តល់ថវិកាលើកទឹកចិត្តដល់ កីឡាករ ហែលទឹក ក្លឹបហែលទឹកក្រសួងព័ត៌មាន ដែលទទួលបាន មេដាយ សំរិទ្ធ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម

ជាការចូលរួមលើកទឹចិត្តដល់កីឡាករក្លឹបហែលទឹកក្រសួងព័ត៌មាន ដែលបានជាប់ជម្រើសជាតិ ហើយទទួលបាន មេដាយ សំរិទ្ធ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាមនាថ្ងៃទី១៩ ដល់ ២២ ខែឧសភា កន្លងមកនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានកិត្តិយស ក្លឹបហែលទឹកក្រសួងព័ត៌មាន បានទទួលជួបនិង ផ្តល់ថវិកាលើកទឹកចិត្តដល់ កីឡាករហែលទឹក ១រូប  និងគ្រូបង្វឹក ១ រូប នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន ។
តាមបញ្ជាក់របស់ ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ និងជាទីប្រឹក្សា ក្លឹបហែលទឹក្រសួងព័ត៌មាន បានជម្រាបជូនថា ក្លឹបហែលទឹកក្រសួងព័ត៌មាន ១ រូប គឺកីឡាករ លឹម សុខវឌ្ឍន៍នន្ទ បានជាប់ជាកីឡាករជម្រើសជាតិក្នុងចំណោមប្រកួតកីឡាករចំនួន១៦ រូបដែលត្រូវទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងមកនេះ ហើយជាកិត្តិយស ប្រកួតឈ្នះទទួលបាន មេដាយ សំរិទ្ធ ។
សម្រាប់កីឡារ លឹម សុខវឌ្ឍន៍នន្ទ មានបទពិសោធន៍ និងធ្លាប់ជាប់ជម្រើសជាតិ ឆ្នាំ២០២១ ដោយទទួលមេដាយ ប្រាក់ ២ និង សំរិទ្ធ ១ ហើយសម្រាប់ការដែលត្រូវទៅប្រកួត នៅស៊ីហ្គេម គឺក្នុងប្រភេទកីឡា FIN Swimmig ការហែលទឹកជើងទា ដែលមានកីឡាករជម្រើសជាតិកម្ពុជាចំនួន ៧ រូប ប្រកួតសម្រាប់វិញ្ញាសារនេះ ។
តាមរបាយការណ៍របស់សហពន្ធ័ខ្មែរកីឡាហែលទឹក បានអោយដឹងថា សមាសភាព ដែលបានទៅចូលរួមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម មានប្រតិភូដឹកនាំ ១ រូប មន្រ្តីគណ:កម្មការអន្តរជាតិ ១ រូប គ្រូបង្វឹកកីឡា FIN Swimmig  ១ រូប គ្រូបង្វឹកកីឡាហែលទឹក ២ រូប កីឡាករ កីឡាការិនី FIN Swimmig  ៦ រូប និង កីឡាករ កីឡាការិនីហែលទឹក ១០ រូប ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ  កាញារីទ្ធ កោតសរសើរពីភាពជោគជ័យ កីឡាករ លឹម សុខវឌ្ឍន៍នន្ទ ដែលបានប្រឹងប្រែងអស់សមត្ថភាពដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណាយកឈ្នះការប្រកួត ដណ្តើមបាន មេដាយ សំរិទ្ធ ដែលជាកិត្តិយសខ្ពស់ មកជូនជាតិ និងមាតុភូមិ ហើយអ្វីដែលសំខាន់គឺរក្សាបាន នូវសេចក្តីថ្លៃថ្នូរ និងតំលៃរបស់កីឡាករ។
នៅក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់ថវិកាជាការលើកទឹកចឹត្ត ដល់កីឡាករ លឹម សុខវឌ្ឍន៍នន្ទ ជូនដល់គ្រូបង្វឹក ហែម ថុនពន្លឺ ។ ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ និងជាទីប្រឹក្សា ក្លឹបហែលទឹកក្រសួងព័ត៌មាន ឧបត្តម្ភ បន្ថែម រួមទាំងសប្បុរសជន មួយចំនួនទៀត ។ ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និង ឯកឧត្តម លី វ៉ាន់ហុង បានបោសព្រហ្ម ពរជ័យដល់កីឡាករ លឹម សុខវឌ្ឍន៍នន្ទ និងផ្តល់ថវិកា លើកទឹកចិត្ត សម្រាប់ការទៅចូលរួមក្នុងការប្រកួតកីឡាហែលទឹកវិលជុំពិភពលោកនៅប្រទេសថៃ នៅខែកញ្ញា ខាងមុខនេះ ( Finswimming’s World Cup Round Swimming Pool 2022 2-4 Septem ber 2022 )​​ ៕

Footer ads TVK