Fix Banner Stand
Fix Banner Stand
Footer ads TVK

កីឡាករ កុក បូរីស សរសេរថា ក្លិបបានជំពាក់ប្រាក់ឈ្នួលកីឡាករ៤ខែ ធ្វើឱ្យកីឡាករខ្លះគ្មានលុយបង់ផ្ទះ 

កីឡាករ កុក បូរីស សរសេរថា ក្លិបបានជំពាក់ប្រាក់ឈ្នួលកីឡាករ៤ខែ ធ្វើឱ្យកីឡាករខ្លះគ្មានលុយបង់ផ្ទះ

អតីតខ្សែការពារភ្នំពេញក្រោន កុក បូរីស បានបង្ហោះនៅលើគណនីហ្វេសប៊ុកអំពីបញ្ហាប្រាក់ខែរបស់កីឡាករនៅក្លិបបាល់ទាត់ Sarawak United សមាជិកលីគកំពូលម៉ាឡេស៊ី។
ខ្សែការពារជម្រើសជាតិកម្ពុជា កុក បូរីស បានសរសេរលើបណ្ដាញសង្គម Facbook ផ្ទាល់ខ្លួនថា «ខ្ញុំសុំទោសដែលខ្ញុំមិនបានផ្តល់ដំណឹងណាមួយដល់គ្រប់គ្នាអំពីខ្ញុំ! វាជារឿងផ្លូវការដែលក្លិប Sarawak មិនបានបើកប្រាក់ខែដល់កីឡាករ និងបុគ្គលិកទាំងអស់ រយៈពេល៤ខែមកហើយ ទោះជាយ៉ាងណាកីឡាករនៅតែរក្សាអាកប្បកិរិយាប្រកបដោយវិជ្ជាជីវ:របស់ពួកគេក្នុងការប្រកួតទាំងអស់។»
កុក បូរីស បន្តទៀតថា៖«សម្រាប់គ្រប់គ្នាគឺពិបាកណាស់ គ្មានលុយបង់ផ្ទះ, ថ្លៃអាហារ, បារម្ភអំពីគ្រួសារ។ គ្រប់គ្នារងទុក្ខច្រើន ប៉ុន្តែពួកយើងមិនដែលនិយាយតាមបណ្តាញសង្គមឡើយ ព្រោះយើងស្រឡាញ់ Sarawak United និងអ្នកគាំទ្រទាំងអស់។ យើងមិនបន្ទោសក្លិបឡើយ»។
គួរដឹងថា កុក បូរីស បានចាកចេញពីក្លិបបាល់ទាត់ភ្នំពេញក្រោន ទៅកាន់ Sarawak United FC សមាជិកលីគកំពូលនៃប្រទេសម៉ាឡេស៊ី Malaysia Super League ក្នុងលក្ខខណ្ឌខ្ចីជើងចំនួន១រដូវកាល ខណៈរូបគេជាកីឡាករកម្ពុជា ដំបូងគេចេញទៅប្រកួតអាជីពនៅក្រៅប្រទេសក្នុងឆ្នាំ២០២២ នេះ ៕

Footer ads TVK