Fix Banner Stand
Fix Banner Stand
Footer ads TVK

អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ចុះ MoU ជាមួយស្ថាប័ន MHTC ម៉ាឡេស៊ី​ ដើម្បីផ្តល់សេវាកម្មព្យាបាលជម្ងឺនៅម៉ាឡេសុី

អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ចុះ MoU ជាមួយស្ថាប័ន MHTC ម៉ាឡេស៊ី​ ដើម្បីផ្តល់សេវាកម្មព្យាបាលជម្ងឺនៅម៉ាឡេសុី

 ​​​​​​​​​​​​​​នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) និង លោក Muhammad Daud Muhammad Arif នាយកប្រតិបត្តិ នៃ ក្រុមប្រឹក្សាលេីកកំពស់សេវាកម្មសុខាភិបាលម៉ាឡេស៊ី (MHTC) បានអញ្ជើញចុះអនុស្សរណៈយោគយល់គ្នា​ (MoU) រវាង​ CMDF និង​ MHTC ដើម្បីផ្តល់សេវាកម្មព្យាបាលជម្ងឺនៅប្រទេសម៉ាឡេសុី និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យសុខាភិបាលរវាងកម្ពុជា-ម៉ាឡេសុី ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានលើកពីគោលបំណងសំខាន់នៃអនុស្សារណៈនេះ គឺដើម្បីផ្តល់ឱកាស និងជំរើសបន្ថែមទៀត ជូនដល់អ្នកជម្ងឺកម្ពុជា ក្នុងការទទួលបាននូវបទពិសោធន៍ថ្មីនៃការព្យាបាល ជាមួយនិងភាពទំនើបនៃវិស័យវេជ្ជសាស្រនៃប្រទេសម៉ាឡេស៊ី។

ឯកឧត្តមបណ្ឌិត​ បានបន្តថា ពិធីចុះ MoU ថ្ងៃនេះ គឺជាការចូលរួមចំណែកបន្ថែម និងផ្ដល់ជម្រើសជូនអ្នកជំងឺកម្ពុជា ឲ្យកាន់តែទូរលំទូលាយ លើការសម្រេចចិត្តក្នុងការទទួលយកសេវាកម្មព្យាបាលសុខភាព ដែលមានតម្លៃសេវាកម្ម ទាបជាងទីផ្សារ ពី ៥០% ទៅ ៦០%។ ជាពិសេស សេវាកម្មនេះ ក៏ធានាផ្ដល់ជូននៅសន្តិសុខលើការធ្វើដំណើរ ស្នាក់នៅ ម្ហូបអាហារហាឡាល ដែលប្រកបទៅដោយផាសុកភាព។

សូមជម្រាបផងដែរថា MHTC ជាស្ថាបន័ឯកជនមួយ ដែលចូលរួមលើកំពស់សេវាសុខាភិបាល និងសុខុមាលភាពប្រជាជន ទាំងក្នុងប្រទេសម៉ាឡេស៊ី និងក្នុងតំបន់។ MHTC មានមន្ទីរពេទ្យដែលជាសមាជិកមានចំនួន ៧៩។

Footer ads TVK