Fix Banner Stand
Fix Banner Stand
Footer ads TVK

ក្រុមការងារគណៈកម្មាធិការក្រុមស្រមោល Fashion & Creative ស្នើសុំការគាំទ្រពី ក្រសួងព័ត៌មាន សម្រាប់រៀបចំនូវកម្មវិធី « យុវជន និង វប្បធម៌ »

ក្រុមការងារគណៈកម្មាធិការក្រុមស្រមោល Fashion & Creative ស្នើសុំការគាំទ្រពី ក្រសួងព័ត៌មាន សម្រាប់រៀបចំនូវកម្មវិធី « យុវជន និង វប្បធម៌ » ធ្វើឡើងក្នុងគោលបំណងចង់បង្ហាញនូវសម្បត្តិមរតកវប្បធម៌ជាតិ ដែលជាកេរ តំណែលដ៏មានតម្លៃមហាសាលនៃបុព្វបុរសខ្មែរជំនាន់មុនយកមកបង្ហាញ និង ផ្សព្វផ្សាយ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ព្រមទាំងចូលរួមអភិរក្សកុំ ឱ្យបាត់បង់ ដែលគ្រោងនៅរាជធានីភ្នំពេញ នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានទទួលជួប ក្រុមការងារគណៈកម្មាធិការក្រុមស្រមោល Fashion & Creative ដឹកនាំដោយ លោក ថាច់ សេរីវុឌ្ឍ ដោយក្នុងឱកាសនេះ ខាងក្រុមការងារបានស្នើសុំការគាំទ្រពី ក្រសួងព័ត៌មាន សម្រាប់រៀបចំនូវកម្មវិធី « យុវជន និង វប្បធម៌ » ដែលគ្រោងនៅរាជធានីភ្នំពេញ នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ។
លោក ថាច់ សេរីវុឌ្ឍ បានជម្រាបជូនថា ក្រុមស្រមោល Fashion & Creative ត្រៀមនឹងរៀបចំកម្មវិធី Fashion Show ទាក់ទងនឹងសិល្បៈវប្បធម៌ខ្មែរ ហើយជាសំខាន់គឺធ្វើឡើងក្នុងគោលបំណង ចង់បង្ហាញនូវសម្បត្តិមរតកវប្បធម៌ជាតិ ដែលជាកេរតំណែលដ៏មានតម្លៃមហាសាលនៃបុព្វបុរសខ្មែរជំនាន់មុនយកមកបង្ហាញ និង ផ្សព្វផ្សាយ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ព្រមទាំងចូលរួមអភិរក្សកុំ ឱ្យបាត់បង់ ។ កម្មវិធីក៏នឹងបានបង្កើតនូវផ្ទាំងទស្សនីយភាពសិល្បៈគ្រប់ទម្រង់ មានល្ខោនខោល ល្ខោនស្បែកធំ របាំបុរាណ និង ប្រពៃណី ព្រមទាំងការដើរបង្ហាញនូវឈុតសម្លៀកបំពាក់តំណាងជាតិជាដើម។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសំដែងនូវការគាំទ្រចំពោះ គម្រោងរបស់ក្រុមការងារ ស្រមោល Fashion & Creative ចង់រៀបចំ កម្មវិធី « យុវជន និង វប្បធម៌ » នាចុងខែវិច្ឆិកា ឆ្នាំ២០២២ នេះ ។ តាមរយៈកិច្ចការងាររៀបចំកម្មវិធីខាងលើនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានចូលរួមថវិកាគាំទ្រចំនួន ២ លានរៀល ៕

  

Footer ads TVK