Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមបណ្ឌិតកៅ ថាច សំណេះសំណាលជាមួយប្រជាកសិករដាំដុះស្រូវ និងផ្សព្វផ្សាយគោលការណ៍ឥណទានពិសេសអត្រាការប្រាក់ទាប របស់ ARDB

ខេត្តពោធិ៍សាត់÷ក្នុងជំនួបនៃការសំណេះសំណាលថ្ងៃទី ២៥ខែសីហាឆ្នាំ២០២២ ជាមួយបងប្អូនប្រជាកសិករនៅឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គ នាយកនៃធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុញ្ញាតឲ្យបងប្អូនប្រជាកសិករ លើកឡើងអំពីបញ្ហាប្រឈមនានា ជាពិសេសលើបញ្ហាតំលៃនៃការប្រមូលផលស្រូវ ក៏ដូចជាលើកឡើងជាសំនូមពរផ្សេងៗ។

ការលើកឡើងរបស់បងប្អូនប្រជាកសិករនៅស្រុកបាកាន ខេត្តពោធិសាត់ ក៏មិនខុសអ្វីពី ការលើកឡើងរបស់បងប្អូនកសិករ នៅ តាមតំបន់ផ្សេងៗ នោះទេ, ពោលគឺ បញ្ហាឡើងថ្លៃជី,ពូជ,ប្រង,តំលៃដឹកជញ្ជូន ច្រូតកាត់ និងការចំណាយលើការជួលដីដើម្បីធ្វើស្រែ។ មួយវិញទៀត, ពួកគាត់បានលើកឡើងពីការប្រែប្រួលតំលៃស្រូវ ឡើង ចុះ,ម្តងថ្លៃ,ម្តងចុះថោក។ ការប្រែប្រួលតំលៃនេះ ធ្វើ អោយពួកគាត់មិនសូវសប្បាយចិត្ត តែទោះជាយ៉ាងណា ពួកគាត់ទទួលស្គាល់ថា តំលៃឡើង ឬ ចុះ ក្នុងពេលបច្ចុប្បន្ននេះ គឺ ពួកគាត់អាចទទួលយកបាន ពោលគឺ ពួកគាត់មិនខាតទេ គ្រាន់តែចំនេញតិច។

ឯកឧត្តមបណ្ឌិតអគ្គនាយកបាន សុំការយោគយល់ផងដែរពីបងប្អូន អំពីការប្រែប្រួលតំលៃនេះ។ ឯកឧត្តមបណ្ឌិត លើកយកកត្តាមួយចំនួនជម្រាបជូនដល់ពួកគាត់សម្រាប់ជាការពិចារណា។ ឯកឧត្តមបណ្ឌិត បន្ថែមថា ធម្មតា នៅដើមរដូវ ការប្រមូលផលស្រូវតិច ធម្មតា មានតំលៃខ្ពស់ ហើយនៅពេលបងប្អូនប្រមូលផលសំរុក តំលៃតែងតែធ្លាក់ចុះ ហើយវានឹងឡើងមកវិញ នៅចុងរដូវប្រមូលផល ទាំងនេះជាច្បាប់សេដ្ឋកិច្ច របស់ទីផ្សារសេរី។ មួយវិញទៀតឯកឧត្តមបណ្ឌិត ក៏បានលើកយកនូវផលវិបាករបស់រោងម៉ាស៊ីនកិនស្រូវ និងរបស់អ្នកនាំចេញផងដែរ ដើម្បីអោយបងប្អូនមានការពិចារណា។ បន្ថែមលើនេះ នូវ មានកត្តារួមផ្សំផងដែរមាន ជំងឺកូវី ១៩ បញ្ហាសង្គ្រាម ជាដើម ជាធាតុចូលធ្វើអោយមាបការប្រែប្រួលសេដ្ឋកិច្ចសកល។

នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ក៏បានផ្សព្វផ្សាយគោលការណ៍ឥណទានអត្រាការប្រាក់ទាបរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងស្នើអោយបងប្អូនពិនិត្យលទ្ធក្នុងករណីមានតម្រូវការឥណទានបន្ថែម អាចធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាន។ ដោយឡែកចំពោះការប្រមូលផលស្រូវរបស់បងប្អូន, ឯកឧត្តមបណ្ឌិត នឹងព្យាយាមជួយសម្របសម្រួលអោយម្ចាស់រោងម៉ាស៊ីនក្នុងតំបន់ជួយប្រមូលទិញស្រូវ អោយអស់ពីលទ្ធភាព និងតាមតំលៃទីផ្សារ ៕

Footer ads TVK