Fix Banner Stand
Fix Banner Stand
Footer ads TVK

កិច្ចប្រជុំគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងតារាងវិធានការគោលនយោបាយម៉ាទ្រីស

កិច្ចប្រជុំគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងតារាងវិធានការគោលនយោបាយម៉ាទ្រីស « កាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការកាត់គ្រប់គ្រងសំណង់ប្លាស្ទិកសមនរាប់រយៈពេលខ្លី »

នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.)
ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងតារាងវិធានការគោលនយោបាយម៉ាទ្រីស « កាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការកាត់គ្រប់គ្រងសំណង់ប្លាស្ទិកសមនរាប់រយៈពេលខ្លី » ដែលបានធ្វើឡើង តាមប្រពន្ធ័អនឡាញ Zoom ក្រោមអធិបតីដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ។
កិច្ចប្រជុំដែលរៀបចំឡើងដោយ គណៈកម្មា ធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) គឺដើម្បីពិនិត្យ និងភាក្សាលើសេចក្តីព្រាងតារាងវិធានការគោលនយោបាយម៉ាទ្រីស ដែលមានការចូលប្រជុំពាក់ពន្ធ័កិច្ចការងារ របស់ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រួមជាមួយក្រសួងនានាជាច្រើនផ្សេងទៀត ក្នុងក៏មានក្រសួងព័ត៌មាន ចូលរួមសម្រាប់កិច្ចប្រជុំនេះដែរ ៕

Footer ads TVK