Fix Banner Stand
Fix Banner Stand
Footer ads TVK

Hun Sen Cup ថ្នាក់ជាតិវគ្គ ៨ក្រុមបានបញ្ចប់ជើងទី១ ហើយ

ពានរង្វាន់ សម្ដេច តេជោ ហ៊ុនសែន លើកទី១៦ ( ថ្នាក់ជាតិ ) ឆ្នាំ ២០២២ បានធ្វើការប្រកួតជើងទី ១ នៃ វគ្គ ៨ ក្រុម ចុងក្រោយកាលពីម្សិលមិញនេះបានបញ្ចប់ហើយ ។
សម្រាប់លទ្ធផលជើងទី ១ នៃវគ្គ ៨ ក្រុម ចុងក្រោយ កាលពីម្សិលមិញនេះគឺមាន ៤ គូ គឺរួមមាន ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើរ ១ទល់១ ជាមួយអគ្គិសនីកម្ពុជា ដោយគ្រាប់បាល់របស់កីឡាករ សឿយ វិសាល នៅនាទីទី៣៧ និងកីឡាករ ចន្ថា ចន្ទាកា ដោយការទាត់បានប៉េណាល់ទី នៅនាទីទី៨៧ នាកីឡដ្ឋានអគ្គិសនីកម្ពុជា។ ម្ចាស់ជើងឯកឆ្នាំ ២០១៩ បឹងកេត អេហ្វស៊ី បានយកឈ្នះក្លិបបាល់ទាត់កោះកុងដោយលទ្ធផល ២ទល់០ ដោយគ្រាប់បាល់ទី១រកបានដោយកីឡាករ ម៉ាត់ នូ រុណ នៅនាទីទី៩ និងកីឡាករ សៀង ចាន់ធា នៅនាទីទី ៧២ នាកីឡដ្ឋាន ខេត្តកោះកុង។ ក្រុមការពារតំណែងជើងឯក វិសាខា បានយកឈ្នះ កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៣ទល់១ ដោយគ្រាប់បាល់ទាំង៣របស់វិសាខា រកបានដោយកីឡាករ ស៊ិន កក្កដា នៅនាទីទី ៣០ និង កីឡាករ កែវ សុខផេងរកបាន២គ្រាប់ម្នាក់ឯង នៅនាទីទី ៤១ និង ៨៧ នាកីឡដ្ឋាន Tiffy Army ចំណែកឯ ម្ចាស់ផ្ទះ សិង្ហក្រហម ភ្នំពេញក្រោន បានត្រឹមស្មើរ ជាមួយ នាគមាសកំពង់ស្ពឺ ណាហ្គាវើលដ៍ ០ទល់០ ។
គួរបញ្ជាក់ផងដែរ ការប្រកួតបាល់ទាត់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន វគ្គ៨ក្រុមជើងទី២ នឹងត្រូវលេងនៅថ្ងៃទី៣១ ខែសីហា ខណៈ វគ្គផ្តាច់ព្រ័ត្រ ត្រូវលេងនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២៕

Footer ads TVK