Fix Banner Stand
Fix Banner Stand
Footer ads TVK

ថ្នាក់ដឹកនាំក្រសួងបរិស្ថានចុះសិក្សាពិនិត្យគម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់អណ្ដូងក្រឡឹង

ខេត្តមណ្ឌលគិរី÷ថ្ងៃពុធ ១២ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២២ ឯកឧត្ដម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារ ចុះសិក្សាពិនិត្យទីតាំងជាក់ស្តែង គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចស្ថិតនៅក្នុងដែនជម្រក សត្វព្រៃកែវសីមា ភូមិសាស្ត្រក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

តំបន់​សហគមន៍​អេកូ​ទេសចរណ៍​អណ្តូង​ក្រឡឹង ឬ​ជំរំ​សត្វ​ទោច​ញី មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី មាន​ចម្ងាយ ៣ គីឡូម៉ែត្រ​ចុះ​ពី​ផ្លូវ​ជាតិ ឬ​មាន​ចម្ងាយ ៣០ គីឡូម៉ែត្រ​ចេញ​ពី​ក្រុង​សែន​មនោរម្យ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ខេត្ត​មណ្ឌលគិរី នៃ​តំបន់​ខ្ពង់រាប​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា តាម​ផ្លូវ​ជាតិ​លេខ ៨៧ និង​លេខ ៧៦។

 

Footer ads TVK