Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម កៅ ថាច បន្តស្វែងយល់វឌ្ឃភាពបញ្ហាស្រូវរបស់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ÷នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តអញ្ជើញចុះជួបអតិថិជនគោលដៅដូចខាងក្រោម៖

១-ប្រជាកសិករដាំដុះស្រូវ នៅភូមិចំណោមខាងកើត ឃុំ ចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពប្រមូលផលស្រូវ, តម្លៃស្រូវ និងតម្រូវការឥណទានការប្រាក់ទាបរបស់ធនាគារសម្រាប់ជាទុនពង្រីកការដាំដុះបន្ថែម។
២-ចុះជួបរោងម៉ាស៊ីនកិនស្រូវចំនួន៤ រួមមានរោងម៉ាស៊ីន ឆាយ គឹមទីង, កៅ ង៉ែត, ហ្វាងលី, និង ឌី ឆាយ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យដើម្បីពិនិត្យទុនឥណទានសម្រាប់ប្រមូលទិញស្រូវពីកសិករ។
៣-ពិនិត្យការដាំដុះបន្លែនៅសហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ីន ស្រុកថ្មគោល ខេត្តបាត់ដំបងក្រោយទទួលបានឥណទានពី ARDB។

 

Footer ads TVK