Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមឃុំ-សង្កាត់ទាំង៨០

ខេត្តស្វាយរៀង÷រសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង ខេត្តស្វាយរៀង អនុប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមឃុំ-សង្កាត់ទាំង៨០ នៅក្នុងក្រុងស្រុកទាំង៨ ។

កិច្ចប្រជុំនេះ មានចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ,ខេត្តមន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត,មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត ការិយាល័យស្រុកប្រតិបត្តិទាំង៤ លោក លោកស្រីតំណាងតំបន់សេដ្ឋកិច្ចពិសេសទាំង៨ ក្នុងខេត្តស្វាយរៀង។

ក្នុងនោះខេត្តស្វាយរៀង បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ បានចំនួន ៧៥% បើធៀបទៅនឹងដូសទី២ នៅទូទាំងខេត្តស្វាយរៀង៕

 

Footer ads TVK