Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមបណ្ឌិត កៅ ថាច ជួបស្វែងយល់ជាមួយសមាគមមៀនប៉ៃលិនចង់ដឹងអំពីវឌ្ឍនភាពនិងការប្រើប្រាស់ឥណទាន

ប៉ៃលិន៖ កម្មវិធីប្រជុំសំណេះសំណាលជាមួយសមាជិក សមាគមមៀនប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបាន ប្រារព្ធឡើងនៅខេត្តប៉ៃលិន២៤ខែសីហាឆ្នាំ២០២២។

គោលបំណងនៃការជួបប្រជុំនេះ គឺ ឯកឧត្តមបណ្ឌិត÷
១.ចង់ដឹងអំពីវឌ្ឍនៈភាពនៃការដាក់សំណើរសុំរបស់សមាជិកសមាគមដើម្បីទទួលបានគោលការណ៍អនុវត្តកសិកម្មល្អ GAP នាំមៀនប៉ៃលិនចេញទៅទីផ្សារប្រទេសចិន
២.ឯកឧត្តមបណ្ឌិត ចុះតាមដានការប្រើប្រាស់ឥណទានដែលសមាជិកសមាគមទទួលបានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង
៣.ផ្សព្វផ្សាយពីគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាលការប្រាក់ទាប

តាមការអោយដឹងពីតំណាងសមាគម, គម្រោងស្នើសុំ GAP របស់សមាជិកសមាគមមកដល់ពេលនេះ គឺទទួលបានការអនុម័តចំនួន ៦២ សំណើហើយ។ សមាជិកមួយចំនួនទៀតនៅក្នុងសមាគមកំពុងរៀបចំសំណើសុំ និងបំពេញតាមលក្ខខ័ណ្ឌតម្រូវមួយចំនួនដើម្បីទទួលបាន GAP នេះ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ដើម្បី អោយសមាគមមាន លទ្ធភាព នាំ ចេញមៀនប៉ៃលិន ទៅ ទីផ្សារប្រទេស ចិនបាន ចាំបាច់ ណាស់បងប្អូនម្ចាស់ចំការត្រូវ បំពេញ តាមលក្ខខណ្ឌ តម្រូវ ផ្សេងៗមានដូចជា÷ ភូតគាម អនាម័យ ស្ដង់ដារ គុណភាព និង សុវត្ថិភាព ឱ្យ បាន ពេញលេញ ដែល ទាមទារ ឱ្យ ម្ចាស់ ចម្ការ ត្រូវ អនុវត្ត បច្ចេកទេស ដាំ ដុះ តាម គោលការណ៍ នៃ ការ អនុវត្ត កសិកម្ម ល្អ GAP និង មួយទៀតត្រូវ មានការ វិនិយោគ សាងសង់ រោងចក្រ វេច ខ្ចប់ សម្លាប់ សមាសភាព ចង្រៃ តាម ស្តង់ដារ កំណត់ ឱ្យ បាន ត្រឹមត្រូវផងដែរ។

ហេតុនេះ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តដល់ម្ចាស់ចំការ ចាំបាច់ត្រូវតែបំពេញអោយខានតែបានលើលក្ខខណ្ឌតម្រូវទាំងឡាយដើម្បីទទួលបានGAP ។ ការណ៍នេះនាំអោយ មានភាពចំណេញដល់បងប្អូន ពីព្រោះយើងអាចនាំចេញមៀនប៉ៃលិនដោយត្រង់ចេញទៅទីផ្សារប្រទេសចិនបានដោយមិនចាំបាច់ពឹងទីផ្សារប្រទេសជិតខាង។

ឯកឧត្តមបណ្ឌិត បានផ្សព្វផ្សាយអំពីកម្ចីឥណទានអត្រាការប្រាក់ទាប សម្រាប់ផ្តល់ជូនសមាគមមៀនប៉ៃលិន ដើម្បីមានលទ្ធភាពពង្រីកការដាំដុះបន្ថែម។ ឯកឧត្តមបណ្ឌិតលើកទឹកចិត្តអោយសមាជិក សមាគមក្នុងករណីមានតម្រូវការឥណទាន អាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដោយផ្ទាល់៕

Footer ads TVK