Fix Banner Stand
Fix Banner Stand
Footer ads TVK

Cambodian League 2 ប្រដេញគ្នាខ្លាំងណាស់ក្នុងចំណោមក្រុមពីលេខ១ដល់លេខ៥

Cambodian League 2 ប្រដេញគ្នាខ្លាំងណាស់ក្នុងចំណោមក្រុមពីលេខ១ដល់លេខ៥
ការប្រកួតបាល់ទាត់ក្របខណ្ឌទី២កម្ពុជា Cambodian League 2 បានបញ្ចប់សប្ដាហ៍ទី១៦ ហើយនៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។
គិតត្រឹមសប្ដាហ៍ទី១៦ គេឃើញ ៥ក្រុម កំពូលតារាង មានពិន្ទុប្រដេញគ្នាយ៉ាងខ្លាំង រួមមាន អគ្គិសនីកម្ពជា (38ពិន្ទុ), កោះកុង អេហ្វស៊ី , អាយអេសអាយដង្កោសែនជ័យ, នគរបាលជាតិ (33ពិន្ទុ) ដូចគ្នា, និង ព្រៃវែង អេហ្វស៊ី (32ពិន្ទុ) ចំណែកឯ បន្ទាយមានជ័យឈរបាតតារាងមាន 5ពិន្ទុក្នុងដៃប៉ុណ្ណោះ ឆ្លងកាត់ការប្រកួត ១៦ដង ឈ្នះ ១ ស្មើរ ២ និងចាញ់១៣ដង ៕
គួរដឹងដែរថា ក្រុមពីលីគទី២ ចំនួន២ក្រុមនឹងឡើងទៅលីគកំពូលខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣ ខណៈ ក្រុមលេខ៣លីគទី២ នឹងប្រកួតជម្រុះជាមួយក្រុមបាតតារាងមកពីខេមបូឌានព្រីមៀរលីគដើម្បីយកមួយកៅអីទៀតនៅ Cambodian Premier League ៕

Footer ads TVK