Fix Banner Stand
Fix Banner Stand
Footer ads TVK

យន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ ត្រូវបានកំណត់យកឃុំ សង្កាត់គោលដៅចំនួន២៤ នៃខេត្តកែប ខេត្តកំពត និងរាជធានីភ្នំពេញ

យន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ ត្រូវបានកំណត់យកឃុំ សង្កាត់គោលដៅចំនួន២៤ នៃខេត្តកែប ខេត្តកំពត និងរាជធានីភ្នំពេញ សម្រាប់បង្កើតការិយាល័យច្រកចេញចូលតែមួយចំពោះការផ្តល់លើសេវាអត្តសញ្ញាណកម្ម រួមមានការផ្តល់សេវា ៖

– ចុះបញ្ជីអត្រានុកូលដ្ឋាន
– ចេញសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋាន (ក្នុងឆ្នាំ)
– ចុះបញ្ជី ផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ
– ស្នើសុំ និងទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
– ផ្តល់លិខិតបញ្ជាក់ទីលំនៅ និងលិខិតស្នាក់នៅបណ្តោះអាសន្ន

បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងមូលដ្ឋាន ឃុំ សង្កាត់ទាំង២៤ នេះ អាចទៅស្នើសុំសេវាអត្តសញ្ញាណកម្មខាងលើ នៅទីកន្លែងតែមួយនៃឃុំសង្កាត់ ដូចខាងក្រោម៖

១. ខេត្តកែប ចំនួន០៥ ឃុំ សង្កាត់
– ក្រុងកែប ៖ សង្កាត់អូរក្រសារ សង្កាត់កែប និងសង្កាត់ព្រៃធំ
– ស្រុកដំណាក់ចង្អើរ ៖ ឃុំអង្កោល និងឃុំពងទឹក

២. ខេត្តកំពត ចំនួន០៥ សង្កាត់
– ក្រុងកំពត ៖ សង្កាត់កំពង់កណ្តាល សង្កាត់ក្រាំងអំពិល សង្កាត់កំពង់បាយ សង្កាត់អណ្តូងខ្មែរ និងសង្កាត់ត្រើយកោះ

៣. រាជធានីភ្នំពេញ ចំនួន១៤ សង្កាត់
– ខណ្ឌចំការមន ៖ សង្កាត់ទន្លេបាសាក់
– ខណ្ឌដូនពេញ ៖ សង្កាត់ផ្សារថ្មីទី៣
– ខណ្ឌ៧មករា ៖ សង្កាត់វាលវង់
– ខណ្ឌទួលគោក ៖ សង្កាត់ផ្សារដេប៉ូទី១
– ខណ្ឌដង្កោ ៖ សង្កាត់ដង្កោ
– ខណ្ឌមានជ័យ ៖ សង្កាត់ស្ទឹងមានជ័យទី២
– ខណ្ឌឫស្សីកែវ ៖ សង្កាត់គីឡូម៉ែត្រលេខ៦
– ខណ្ឌសែនសុខ ៖ សង្កាត់ក្រាំងធ្នង់
– ខណ្ឌពោធិ៍សែនជ័យ ៖ សង្កាត់ចោមចៅទី៣
– ខណ្ឌជ្រោយចង្វារ ៖ សង្កាត់ព្រែកលៀប
– ខណ្ឌព្រែកព្នៅ ៖ សង្កាត់ព្រែកព្នៅ
– ខណ្ឌច្បារអំពៅ ៖ សង្កាត់វាលស្បូវ
– ខណ្ឌបឹងកេងកង ៖ សង្កាត់ទួលស្វាយព្រៃទី១
– ខណ្ឌកំបូល ៖ សង្កាត់កន្ទោក

ប្រភព: អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

Footer ads TVK