Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ម៉ុម ជឹមហ៊ុយ ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

(ភ្នំពេញ)÷នាព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងស្មៀន ស្ថិតនៅសាលាសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន។ 

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរដល់អាជ្ញាធរ ដែលខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ បន្តលើកទឹកចិត្តលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានប្រសើរថែមទៀតពិសេសការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទៅទទួល ការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញតាមការអំពាវនាវរបស់ក្រសួងសុខា ភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍សារជាថ្មី។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានក៏បានបន្តដំណើរចុះពិនិត្យមើលការងារអភិវឌ្ឍមូលដ្ឋាន ដោយបានរៀបចំដាក់ប្រព័ន្ធលូរំដោះទឹកមួយខ្សែរ ដើម្បីរំដោះទឹកស្អុយ និងរំដោះទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នាឱកាសនោះ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាមួយ ចំនួនផងដែរ។ ប្រភព៖ លេខាធិការដ្ឋានអមគណៈកម្មការទី៧ ព្រឹទ្ធសភា

 

 

Footer ads TVK