Fix Banner Stand
Fix Banner Stand
Footer ads TVK

កិច្ចពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា ទិវាបុណ្យជាតិ និងទិវាបុណ្យអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុង ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខ

ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានប្រជុំជាមួយអន្តរក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា ទិវាបុណ្យជាតិ និងទិវាបុណ្យអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុង ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខរួមមាន÷ 

១. ទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ ២០២២

២. ទិវាសន្តិភាពអន្តរជាតិលើកទី ២០ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២

៣.ខួបលើកទី ២៩ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញាឆ្នាំ ២០២២

៤.ការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី ១១ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២ និងពិធីបុណ្យកឋិនទានចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិកត្រូវនឹងថ្ងៃទី ១១ ខែតុលា ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។

Footer ads TVK