Fix Banner Stand
Fix Banner Stand
Footer ads TVK

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបូកសរុបលទ្ធ ផលវគ្គកម្មសិក្សានិងប្រគល់សញ្ញាបត្រជូនសិក្ខាកាមនគរបាលជាតិកម្ពុជា១៤នាក់បញ្ចប់វគ្គជំនាញស៊ើបការណ៍ និងប្រឆាំងបទល្មើសសេដ្ឋកិច្ច

ភ្នំពេញ៖ សិក្ខាកាមនគរបាលជាតិកម្ពុជា១៤នាក់ ដែលបានសិក្សារៀនសូត្រនូវវគ្គបណ្តុះបណ្តាលជំនាញស៊ើបការណ៍និងប្រឆាំងបទល្មើសសេដ្ឋកិច្ច ទើបតែបញ្ចប់ចុះកម្មសិក្សាដកស្រង់បទពិសោធន៍ការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីកន្លងទៅនេះ និងបានបញ្ចប់ការសិក្សារយៈពេល០៣ឆ្នាំនៅសាលាមធ្យមសិក្សាជាន់ខ្ពស់តម្រួតប្រជាជន២ ក្រសួងនគរបាលវៀតណាមនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម  ត្រូវបាន  បានរៀបចំពិធីបូកសរុបលទ្ធផលកម្មសិក្សាបញ្ចប់វគ្គនិងប្រគល់សញ្ញាបត្រ ជូនមន្រ្តីនគរបាលជាតិកម្ពុជាទាំង១៤នាក់ ធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកវរសេនីយ៍ឯក បួយ ងីឡឹម នាយករងសាលាមធ្យមសិក្សាជាន់ខ្ពស់ តម្រួតប្រជាជន២។

លោកវរសេនីយ៍ឯក បួយ ងីឡឹម នាយករងសាលាមធ្យមសិក្សាជាន់ខ្ពស់ តម្រួតប្រជាជន២ បានមានប្រសាសន៍លើកឡើងថា៖សាលាមធ្យមសិក្សាជាន់ខ្ពស់តម្រួតប្រជាជន២ ក្រសួងនគរបាលវៀតណាម អនុវត្តទៅតាមផែនការកិច្ចសហប្រតិបត្តិការបណ្តុះ បណ្តាលរវាងក្រសួងនគរបាលវៀតណាម និងក្រសួង មហាផ្ទៃកម្ពុជា ក្នុងនោះសិក្ខាកាមនគរបាលជាតិកម្ពុជា ១៤នាក់ ត្រូវបានឱ្យចូលសិក្សារៀនសូត្របណ្តុះបណ្តាលវគ្គជំនាញស៊ើបការណ៍និងប្រឆាំងបទល្មើសេដ្ឋកិច្ច ដោយបានបញ្ចប់ការសិក្សាទទួលបានលទ្ធផលជោគ ជ័យមួយរយភាគរយ បន្ទាប់ពីសិក្ខាកាមនគរបាលជាតិកម្ពុជា បានរៀនសូត្រនូវមុខវិជ្ជាសំខាន់ៗនៅសាលាមធ្យមសិក្សាជាន់ខ្ពស់តម្រួតប្រជាជន២ រយៈពេល ៣ឆ្នាំកន្លងមកនេះ។

 

លោកវរសេនីយ៍ឯក បួយ ងីឡឹម  ក៏បានលើកឡើងទៀតថា៖នៅក្នុងអំឡុងការសិក្សារៀនសូត្រនៅក្នុងសាលាពីសំណាក់សិក្ខាកាមនគរបាលជាតិកម្ពុជា គឺសាលាបានយកចិត្តទុកដាក់ជាទីបំផុត ដោយមានការ រៀបចំការបង្រៀនដោយគ្រូមានបទពិសោធន៍ មុខវិជ្ជាជំនាញត្រឹមត្រូវតាមកម្មវិធីសិក្សានិងគួបផ្សំជាមួយនឹងការយកចិត្តទុកដាក់រៀនសូត្ររបស់សិក្ខាកាម ទើបធ្វើឱ្យការសិក្សារបស់សិក្ខាកាមនគរបាលជាតិកម្ពុជាទទួលបាននូវលទ្ធផលជោគជ័យនាពេលនេះ ក្នុងចំណោមសិក្ខកាមទាំង១៤នាក់គឺសិក្ខាកាមជាប់ចំណាត់ថ្នាក់និទ្ទេសល្អប្រសើរ០៣នាក់, ល្អបង្គួរ១០នាក់និងនិទ្ទេសល្អចំនួន០១នាក់ បន្ថែមជាងនេះទៀតគឺសិក្ខាកាមឆ្នើម០៤នាក់ទទួលបានប័ណ្ណសរសើរផងនោះទៀត។

   នៅក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានមានប្រសាសន៍លើកឡើងស្វាគមន៍ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះប្រតិភូដឹកនាំដោយនាយករងសាលាមធ្យមសិក្សាជាន់ខ្ពស់តម្រួតប្រជាជន២ ក្រសួងនគរបាលវៀតណាម   ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងពិធីបូកសរុបលទ្ធផលវគ្គកម្មសិក្សានិងប្រគល់សញ្ញាបត្រជូនសិក្ខាកាមនគរបាលជាតិកម្ពុជានៅពេលនេះប្រកបដោយជោគជ័យ នឹងក៏បានវាយតម្លៃខ្ពស់និងចូលរួមអបអរសាទរជាមួយសិក្ខាកាមនគរបាលជាតិកម្ពុជាទាំង១៤នាក់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រទទួលបានចំណេះជំនាញពិតប្រាកពីសាលាមធ្យមសិក្សាជាន់ខ្ពស់តម្រួតប្រជាជន២ ដើម្បីយកជំនាញទាំងនេះមកបំរើការងារជូនអង្គភាពឱ្យទទួលបាននូវប្រសិទ្ធការងារ។

  ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា៖សិក្ខាកាមមន្រ្តីនគរបាលដែលបានបញ្ចប់ការសិក្សានៅ ក្នុងឬក្រៅប្រទេស ដើម្បីជាការលើកទឹកចិត្ត អង្គភាពនឹងរៀបចំគោលការណ៍ស្នើសំទៅថ្នាក់ដឹកនាំ អគ្គស្នងការ ដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីតំឡើងឋានន្តរសក្តិនិងតែងតាំងមុខតំណែងជាការលើកទឹកចិត្តដល់សិក្ខាកាមដែលបានខិតខំសិក្សារៀនសូត្រទទួលបានលទ្ធផលល្អ។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងទៀតថា៖ បច្ចុប្បន្នទោះបីព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពស្ថិរភាពនិងមានការអភិវឌ្ឍលើគ្រប់វិស័យ  ដែលមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់និងនៅលើពិភពលោក  ដែលមានការជួយបណ្តុះ បណ្តាលរយៈពេលវែង-ខ្លី ពីស្ថាប័នអនុវត្តច្បាប់បណ្តាប្រទេសនានាក៏ដោយ  ប៉ុន្តែកម្ពុជានៅតែត្រូវការគាំទ្រជាចាំបាច់ពីក្រសួងនគរបាលវៀតណាម ឱ្យបន្តជួយលើការងារបណ្តុះបណ្តាលជាបន្តបន្ទាប់ទៀតលើជំនាញផ្សេងៗ ពីព្រោះថាការកសាងធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ គឺជាការងារដ៏មានសារៈសំខាន់បំផុតនៅក្នុងតំណាក់កាលដែលប្រទេសជាតិកំពុងរីកចម្រើនគ្រប់វិស័យរាប់ទាំងផ្នែកបច្ចេកវិទ្យានិងព័ត៌មានវិទ្យាជាដើមនោះ។ ទន្ទឹមនោះក៏កើតមានឡើងជាមួយនឹងជនសង្គមងងឹតដែលមានបច្ចេកទេសនិងជំនាញខ្ពស់នៃការប្រព្រឹត្តបទល្មើសដែលបង្កជាហានិភ័យទៅលើសង្គមនិងប្រទេសជាតិ៕

 

Footer ads TVK