Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី បាន ឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត ចំនួន ៣គ្រួសារ

(ខេត្តបាត់ដំបង)÷ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោកអនុសេនីយ៍ទោ ប៉ង់ សាឃឿន ជំនួយការសេនាធិការ តំណាងលោកមេបញ្ជាការ វរសេនាតូចស៊ើបការណ៍ បានដឹកនាំកម្លាំង ចំនួន ៤នាក់ ចុះសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ចំនួន ៣គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាតនូវគ្រឿងឧបភោគ បរិភោគ ស្ថិតនៅភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរ លោកអនុសេនីយ៍ទោ ប៉ង់ សាឃឿន ជំនួយការសេនាធិការ បាននាំយកថវិកា ចំនួន ៦០.០០០រៀល អង្ករ៣ការ៉ុង ទឹកសុទ្ធ៣យួរ មី៣កេស ទឹកត្រី៣យួរ ទឹកស៊ីអីវ៣យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែ ត និង លោកជំទាវ ពេជ ចន្ទមុន្នី។

លោកជំនួយការសេនាធិការ និងអាជ្ញាធរភូមិឃុំ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ាណែ ត និង លោកជំទាវ ពេជ ចន្ទមុន្នី លោកមេបញ្ជាការ និងថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ យ៉ាងជ្រាលជ្រៅ ដែលជានិច្ចជាកាលតែងតែជួយដោះ ស្រាយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងភូមិសាស្ត្រស្រុកគាស់ក្រឡ មិនថាគ្រឿងឧបភោគ បរិភោគ ជួយពេលរងគ្រោះដោយបាតុភូតធម្មជាតិ ទាំងកម្លាំង សម្ភារ ថវិកា និងមធ្យោបាយដឹកជញ្ជូនផ្សេងៗ និងសូមជូនពរ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មានសុខភាពល្អ កម្លាំងកាយមាំមួន សម្រេចបានគ្រប់ភារកិច្ច៕

Footer ads TVK