Fix Banner Stand
Fix Banner Stand
Footer ads TVK

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានសម្រាប់សហគមន៍កសិកម្មជើងទៀនមានជ័យនៅស្រុកចុងកាល់

ខេត្តឧត្តរមានជ័យ៖ ពិធីសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានសម្រាប់សហគមកសិកម្ម ដើម្បីលើកកំពស់ជីវភាពជូនដល់បងប្អូនប្រជាសហគមន៍ជើងទៀនមានជ័យ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី។

ក្រោមប្រធានបទស្តីពីឥណទានសហគមកសិកម្ម, ឯកឧត្តមបណ្ឌិត បានពន្យល់អំពីគោលការណ៍សំខាន់ៗដែលត្រូវបំពេញ និងនីតិវិធីដើម្បីទទួលបានឥណទាន។ ឯកឧត្តមបណ្ឌិតបានជំរុញ និងលើកទឹកចិត្តអោយបង ប្អូនសហគមងាកមកប្រើប្រាស់ឥណទានអត្រាការប្រាក់ទាប របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ការណ៍នេះ នាំអោយបងប្អូនមានភាពចំនេញច្រើនជាងពីការខ្ចីនៅខាងក្រៅ។

សូមបញ្ជាក់ថា សហគមជើងទៀនមានជ័យ មានទីតាំងស្ថិតនៅភូមិជើងទៀនឃុំជើងទៀន ស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ។ សហគមន៍មានសមាជិកជាង ៣០០ គ្រួសារ ដែលសមាជិកភាគច្រើនជាស្ត្រី និងចាស់ៗ។ បច្ចុប្បន្ន សមាជិកសហគមន៍ភាគច្រើន ធ្វើការដាំដុះស្រូវ ដាំដំឡូង និងដំណាំរួមផ្សំមួយចំនូនទៀត។

តាមការអោយដឹងពីតំណាងសហគមន៍, សហគមន៍កំពុងជួបបញ្ហាប្រឈមមួយចំនួនមានការធ្វើចំណាក ស្រុករបស់យុវជនពេញកំលាំងទៅធ្វើការនៅថៃ និងទីក្រុង, ការដាំដុះតាមទំលាប់ មិនមានបច្ចេកទេស ដោយការដាំដុះសម្រាប់តែទុកហូប។

ក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិត បានណែនាំអោយសហគមន៍គិតគូឡើងវិញអំពីកែប្រែទម្លាប់ដាំដុះ និងគួស្នើសុំអ្នកបច្ចេកទេសជំនាញខាងកសិកម្មបានជួយបណ្តុះបណ្តាល ឬអាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីស្នើសុំជំនួយបច្ចេកទេស ក៏ដូចជាតម្រូវការឥណទានផងដែរ៕

Footer ads TVK