Fix Banner Stand
Fix Banner Stand
Footer ads TVK

ការ​តវ៉ា​របស់អ្នកគាំទ្រ Manchester United ប្រែជា​ការ​អបអរ​បន្ទាប់​ពី​ការ​ទទួល​ជ័យ​ជម្នះ​លើ Liverpool

នៅក្នុងជំនួបពណ៌ក្រហម នាម៉ោង២ទៀបភ្លឺ ក្រុមបិសាចក្រហម Manchester United បានទទួលជ័យជម្នះ 2-1 ដែលមិននឹកស្មានដល់លើ គូប្រជែងចាស់ Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅ Old Trafford ក្នុងការបង្វែរការតវ៉ារបស់អ្នកគាំទ្រប្រឆាំងនឹងម្ចាស់ក្លឹបទៅជារាត្រី នៃកាអបអរសារទរ។

ទម្រង់លេងប្រសើរឡើងរបស់ United សម្រាប់ពិន្ទុដំបូង ដែលរកគ្រាប់បាល់បានដោយការស៊ុតបញ្ចូលទីពី Jadon Sancho នៅនាទីទី១៦ ។

បន្ទាប់ពីសំរាកឈានចូលដល់តង់ទី២ កំហុសរបស់កីឡាករ Jordan Henderson បានផ្ដល់ឱកាសឱ្យកីឡាករបម្រុង Anthony Martial បញ្ជូន Rashford យ៉ាងស្អាត ហើយខ្សែប្រយុទ្ធអង់គ្លេសបានស៊ុតបញ្ចូលទីនៅនាទីទី 53 សម្រាប់គ្រាប់បាល់ដំបូងចាប់តាំងពីខែមករា។

Liverpool រកបានមួយគ្រាប់វិញ នៅពេលដែលការស៊ុតរបស់ Fabio Carvalho ត្រូវបាន David De Gea រារាំង ប៉ុន្តែ Mohamed Salah លត់តែតយ៉ាងលឿន នៅនាទីទី 81។ បានធ្វើឱ្យ Liverpool របស់ លោក​Juergen Klopp មិនអាចទទួលបានជ័យជម្នះពីការប្រកួតបើកឆាកចំនួនបីរបស់ពួកគេ និងទទួលបានត្រឹមតែពីរពិន្ទុប៉ុណ្ណោះ។

វាគឺជាជ័យជម្នះលើកដំបូងសម្រាប់អ្នកចាត់ការសញ្ជាតិហូឡង់ Erik Ten Hag របស់ក្រុម United

បន្ទាប់ពីចាញ់ 4-0 យ៉ាងអាម៉ាស់កាលពីសប្តាហ៍មុននៅលើទឹកដី Brentford អ្នកគាំទ្រមួយចំនួនបានដង្ហែរទៅដីដើម្បីតវ៉ាមុនពេលចាប់ផ្តើមការប្រកួត អំពាវនាវឱ្យពួកគេលក់ក្លឹប។

Soccer Football – Premier League – Manchester United v Liverpool – Old Trafford, Manchester, Britain – August 22, 2022
Manchester United’s Marcus Rashford scores their second goal REUTERS/Phil Noble EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club /league/player publications. Please contact your account representative for further details.

Footer ads TVK