Fix Banner Stand
Fix Banner Stand
Footer ads TVK

KMH Park នឹងទទួលប្រកួតដំបូងនៅដើមខែតុលាខាងមុខនេះ ក្រោយការកែលម្អថ្មី

លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ ប្រាប់ថា កីឡដ្ឋាន KMH Park នឹងចាប់ផ្ដើមទទួលការប្រកួតជាផ្លូវការនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដែលត្រូវនឹងថ្ងៃនៃការប្រកួត Cambodian League 2 ជាមួយក្រុមសាលាបាល់ទាត់ជាតិបាទី។

ថ្នាក់ដឹកនាំក្រុមដដែលបញ្ជាក់ថា នេះជាការស្ថាបនាជំហានដំបូង ដោយមានការកែប្រែស្មៅ និងបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្សេង បូករួមទាំងលទ្ធភាពផ្ទុកអ្នកទស្សនា៣០០០នាក់។ ការកែលម្អថ្មីបច្ចុប្បន្នបាន៩០ភាគរយហើយ ។

លោក សៀក សុវណ្ណ បញ្ជាក់ថា ជំហានដំបូងនេះ (First Step) មិនទាន់អាចប្រកួតនៅពេលយប់បាននៅឡើយទេ។ តែយ៉ាងណា ក្លិបរបស់លោកនៅតែបន្តការអភិវឌ្ឍទៅមុខជានិច្ច ពោលការបន្ថែមភ្លើងស្ថិតក្នុងជំហានបន្ទាប់ទៀត៕

Footer ads TVK